ឪពុកអ្នកមានបញ្ជូនកូនអោយទៅរស់នៅឯស្រុកស្រែជនបទ

បុរសអ្នកមានម្នាក់បានបញ្ចូនកូនប្រុសគាត់អោយទៅ នៅស្រុកស្រែជនបទដាច់ស្រយ៉ាល ហើយនេះគឺជាអ្វីដែល បានកើតឡើងនូវពេលកូនប្រុសនោះបានត្រឡប់មកផ្ទះវិញ។
ឪពុកម្នាក់បានបញ្ចូនកូនប្រុសរបស់គាត់អោយទៅនៅឯងជនបទដាច់ស្រយ៉ាង ដោយចង់អោយកូនប្រុ​ស​គាត់ទទួលបាននូវ​បទ​ពិសោធន៍ ពីជិវភាពអ្នកស្រុកស្រែជនបទ។ កូនប្រុសនោះបានទៅរស់នៅក្នុងគ្រួសារមួយនៅឯង​ជនបទនោះរយៈពេល ៣ថ្ងៃ ហើយបានត្រឡប់មកផ្ទះវិញ គាត់ក៏បានសួរទៅកូនប្រុសនោះថា៖
 

- ឪពុកក៏សួរកូនថា៖ យ៉ាងម៉េចដែលកូនទៅឯងជនបទនោះ?
- កូនប្រុសនោះឆ្លើយថា៖ ខ្ញុំគិតមិនអីទេប៉ា ។
- ឪពុកក៏សួរបន្តទៀត៖ តើផ្ទះយើងនិងផ្ទះដែលនៅជនបទនោះខុសគ្នាយ៉ាងម៉េចដែរ?
- កូនប្រុសឆ្លើយដោយក្តីរំភើបថា៖ ខុស ខុសគ្នាខ្លាំងណាស់ប៉ា។ ផ្ទះយើងមានឆ្កែតែមួយ ប៉ុន្តែនៅទីនោះផ្ទះគេមាន​ឆ្កែដល់ទៅ ៤ឯងណោះ ។
- ផ្ទះយើងមានទឹកថ្លាក្នុងអាងហែលទឹក ប៉ុន្តែនៅទីនោះវិញ គេមានស្រះទឹកធំមួយ មានខ្យល់បរិសុទ្ធ ហើយមាន ត្រីទៀតផង។
- មានអំពូលភ្លើងផ្លុងៗនៅក្នុងសួនច្បារមាន ព្រះច័ន្ទ និងផ្កាយរៈព្រោងព្រាតនៅក្នុងទីវាលនៅក្នងពេលយប់។
- តែនៅក្នុងសួនច្បារយើងវិញនោះ ហំពាត់ជុំវិញទៅដោយជញ្ជំាង ប៉ុន្តែសួនពួកគេវិញគ្មានទេ សួនគេវែងមើលដាច់ កន្ទុយភ្នែក មើលដល់ជើងមេឃហ៎!!។
- នៅផ្ទះយើងស្តាប់ចម្រៀងចាក់ CD ពេលនៅផ្ទះ តែនៅផ្ទះពួកគេលឺសំលេងសត្វយំ និងសំលេងធម្មជាតិផ្សេងៗទៀត។
- ផ្ទះយើងឡោមព័ទ្ធទៅដោយជញ្ជាំងថ្មជុំវិញ តែពួកគេវិញរាក់ទាក់អ្នកជិតខាងណាស់ ហើយទ្វារផ្ទះគេវិញបើករហូត។
- ក្នុងទីក្រុងពួកយើងផ្សារភ្ជាប់ជិវិតគេជាមួយនិង ទូរសទ្ទ កុំព្យួរទ័រ តែនៅទីនោះវិញពួករស់នៅជិតស្និត និងក្រុមគ្រួសារ និងធម្មជាតិ។
 

ស្តាប់ហើយឪពុកគាត់សប្បាយចិត្តណាស់។ ហើយកូនប្រុសគាត់បានបន្តទៀតថា៖ “អគុណប៉ាខ្លាំងណាស់ ដែលបានអោយកូនបានស្គាល់ពីជីវិតអ្នកក្រក្សត់ អ្នកនៅឯងជនបទដាច់ស្រយ៉ាង”។   
“Many people are so poor that the only thing they have is money.” – Rodolfo Costa
ជិវិតរស់នៅរបស់យើង ក្តីសុខរបស់យើង និងធម្មជាតិដែលនៅជុំវិញយើង គឺជាអ្វីដែលលុយមិនអាចទិញបាន។ នេះគឺជាអ្វីដែលលុយមិនអាចទិញបាន វាមានតម្លៃច្រើនជាងអ្វីៗដែលលុយអាចទិញបាន។
នៅពេលដែលអ្នករកឃើញពីគុណតម្លៃនៃមនុស្សដែលនៅជុំវិញខ្លួនអ្នក និងអ្វីៗដែលអ្នកមាន អ្នកនិងឈប់លោភលន់ក្នុងជិវិត្តជាអ្នកមាន ព្រោះអ្នកបានដឹងច្បាស់ថាអ្នកមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការ។ 


ប្រសិនអ្នកក្លាយជាអ្នកមានអ្នកសាកល្បងសួរខ្លួនថា ៖ “បើសិនខ្លួនខ្ញុំក្លាយជាអ្នកមាន ហើយមានខ្លាំងឡើងៗ ដោយការផ្តាច់ចេញពីមិត្តភ័ត្រ ក្រុមគ្រួសារ ហើយនិងពិភពលោកនេះ? តើខ្ញុំនូវតែចង់មានតទៀតដោយការរស់នៅ ដោយភាពអាត្មានិយម នូវអ្វីដែលមានហើយមានទៀតនេះដែរឬទេ
 

រឿងនេះមិនដឹងថាអ្នកណាជាអ្នកនិពន្ទនោះទេ តែខ្ញុំបានយកមកបកប្រែពី វែបសាយមួយដែលគេបាន ចែករំលែង នៅតាមអិនធឺណេត ដូច្នេះខ្ញុំបានសម្រេចបកប្រែ មកជាភាសារខ្មែរ ហើយនិងដាក់អោយមិត្តអ្នកអានដឹង និងយល់ពី អត្ថន័យក្នុងសេចរឿងនេះ។ 
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: