អត្ថប្រយោជន៍នៃការធ្វើសមាធិ ចំពោះសុខភាព

មនុស្ស​មួយ​ចំនួន​ ច្រើន​យល់​ច្រឡំ​ថា សមាធិ ជា​វិជ្ជា​សម្រាប់​ ព្រះ​សង្ឃ ដូនជី ឬ​មនុស្ស​ចាស់​តែ​ប៉ុណ្ណោះ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​យល់​ថា​​ការ​សិក្សា​សមាធិ​ជា​ការ​បង្ខាត​ពេលវេលា ឬ​ជួន​កាល​មិន​ចង់​ដឹង​ មិន​ចង់​ឮ​ទៀត​ផង។ នេះ​ក៏​ព្រោះ​តែ​ពួក​គេ​មិន​ទាន់​យល់​ច្បាស់​ពី​សមាធិ​និង​អត្ថប្រយោជន៍​ របស់​សមាធិ។

សមាធិ​ មានន័យ​ថា​ ការតាំង​ចិត្ត ឬ​ការ​តម្កល់​ចិត្ត​យ៉ាង​មាំ។ តាម​ការ​វិភាគ​ពិចារណា​របស់​មហា​វិទ្យា​ល័យ​នានា​ក្នុង​ពិភព​លោក​បាន​ឃើញ​ថា សមាធិ​ជួយ​ឲ្យ​យើង​រៀន​ពូកែ សមាធិ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ សមាធិជួយ​ឲ្យ​យើង​លេង​កីឡា​បាន​ល្អ ។ល។

ដើម្បី​ឲ្យ​កើត​សមាធិក្នុង​ចិត្ត​ត្រូវ​ ហ្វឹកហាត់​ចិត្ត និង​អភិវឌ្ឍន៍​ចិត្ត។ ការហ្វឹកហាត់​ចិត្ត​ គឺ​ការ​រៀន​ស្គាល់​ខ្លួន​ឯង​ និង​ស្គាល់​ធម្ម​ជាតិ​ ដោយ​ចិត្ត​ទៀង​ត្រង់​ និង​ជ្រះ​ថ្លា។ ការ​អភិវឌ្ឍន៍​ចិត្ត​ គឺ​ជា​ការ​លើក​កំពស់​ចិត្ត​របស់​ខ្លួន​ ប្រកប​ដោយ​គុណធម៌​ សេចក្តី​ល្អ សេចក្តី​ហ្មត់​ចត់ និង​សេចក្តីរីករាយ។​

ការធ្វើសមាធិ ល្អចំពោះសុខភាព

  1. ធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ
  2. កាត់បន្ថយការធុញថប់ក្នុងអារម្មណ៍
  3. កាត់បន្ថយនូវភាពតានតឹង អាការៈឈឺក្បាល ការគេងមិនលក់ជាដើម
  4. អាចជួយឲ្យអារម្មណ៍ និងអាកប្បកិរិយាមានភាពវិជ្ជមាន ព្រោះខួរក្បាលឬការគិតរបស់អ្នកមានភាពស្ងប់ស្ងាត់
  5. ពង្រឹងនូវប្រព័ន្ធស៊ាំក្នុងខ្លួន បង្កើនថាមពលក្នុងការបំពេញការងាររបស់អ្នក៕
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: