មុនពេលបើអាជីវកម្ម តើអ្នកត្រូវយល់ដឹងអ្វីខ្លះ? What do you need to know before starting a business?
មុនពេលបើកមុខជំនួញអ្វីមួយ តើគេគួរពិនិត្យមើលលើចំណុចអ្វីខ្លះ? មុខជំនួញទោះធំឬតូចតែងតែកើតឡើងអំពីគំនិតផ្ដួចផ្ដើមថាចង់រកស៊ីលើវិស័យអ្វី បំណងនិងឆន្ទៈដែលចង់ឱ្យគំនិតនេះទទួលបានផលនិងផ្លែផ្កា។ មនុស្សភាគច្រើនតែងតែមានគំនិតនិងចង់រកស៊ីលើរបរណាមួយ ក៏ប៉ុន្តែអ្នកខ្លះមានចិត្តរារែក ហើយអ្នកខ្លះក៏ហ៊ានប្រថុយប្រថានដែរ។ » យុទ្ធសាស្ត្រ ដំបូងយើងត្រូវមានគំនិតផ្ដួចផ្ដើមច្បាស់លាស់ហើយមិនត្រូវងាករេឡើយ។ បើយើងចង់ប្រកបរបរអ្វី យើងត្រូវប្រកាន់គោលជំហរនោះឱ្យច្បាស់លាស់ មិនត្រូវគិតម្ដងចង់រកស៊ីនេះ ម្ដងចង់រកស៊ីនោះឡើយ។
ជំហានបន្ទាប់គឺត្រូវសិក្សានិងវាយតម្លៃលើទីផ្សារ ថាតើអតិថិជនរបស់យើងជាអ្នកណាឱ្យពិតប្រាកដ តើទីផ្សារនោះមានទំហំប៉ុនណា និងមានសក្ដានុពលកម្រិតណា។
» ការសិក្សាទីផ្សារ ក្នុងការសិក្សាទីផ្សារ យើងត្រូវផ្ដោតលើកត្តាសំខាន់ៗចំនួន ៤៖ សិក្សាអំពីអតិថិជន សិក្សាអំពីដៃគូប្រកួតប្រជែង សិក្សាអំពីដៃគូពាណិជ្ជកម្ម សិក្សាអំពីក្រុមហ៊ុនរបស់ខ្លួនយើងផ្ទាល់ » ផែនការអាជីវកម្ម (Business Plan) ផែនការអាជីវកម្មប្រៀបដូចជាផែនទីមួយដែលជួយឱ្យយើងមានទំនុកចិត្តនិងមិនវង្វេងផ្លូវ។ ក្រុមហ៊ុនខ្នាតធំតែងប្រើវាដើម្បីស្នើសុំកម្ចី (Loan) ពីធនាគារ ព្រោះធនាគារត្រូវការផែនការច្បាស់លា…