តើ "មុខរបរនៅផ្ទះ" គឺជាប្រភេទមុខរបរអ្វី?
មុខរបរគឺពិតជាមានច្រើនយ៉ាងច្រើនប្រភេទ តែថ្ងៃនេះយើងខ្ញុំសូមលើកយកនូវមុខរបរម្យ៉ាងដែលគេហៅថា "មុខរបរនៅផ្ទះ"។ តើមុខរបរនៅផ្ទះនោះមានលក្ខណៈបែបណាខ្លះ? សូមតាមដានដូចតទៅ៖
» ទី១. មុខរបរនៅផ្ទះ ដោយមិនមានប្រាក់ចំណូល
ន័យនេះសំដៅទៅលើបុគ្គលដែលគ្មានការងារធ្វើ ហើយនៅតែផ្ទះ។ ភាគច្រើនខ្មែរយើងឱ្យនិយមន័យពាក្យ "មុខរបរនៅផ្ទះ" បែបនេះគឺចង់សំដៅទៅលើអ្នកអត់ការងារធ្វើ ឬហៅជាភាសាសាមញ្ញថា "ទាត់ខ្យល់"។ យើងឧស្សាហ៍ឃើញការប្រើប្រាស់ពាក្យនេះច្រើននៅក្នុងកាសែត ឬសារព័ត៌មានផ្សេងៗ។
» ទី២. មុខរបរនៅផ្ទះ គឺជាការធ្វើការងារសាងប្រាក់ចំណូល
ន័យនេះសំដៅទៅលើការធ្វើការងារសាងប្រាក់ចំណូលនៅក្នុងផ្ទះ ជាពិសេសតាមរយៈបណ្ដាញអ៊ីនធឺណិត ឬហៅជាភាសាអង់គ្លេសថា Working From Home។
ឧទាហរណ៍ដូចជា៖ ការលក់ទំនិញ Online, ការសរសេរព័ត៌មាន, ការផលិតមាតិកា (Share/Post) ដើម្បីទាក់ទាញអ្នកចូលទស្សនា ឬការសរសេរកម្មវិធីកុំព្យូទ័រជាដើម។ មុខរបរនៅផ្ទះដែលអាចសាងប្រាក់ចំណូលបាននេះ កំពុងសម្បូរខ្លាំងណាស់នៅកម្ពុជា ប៉ុន្តែការប្រើពាក្យ "មុខរបរនៅផ្ទះ" ក្នុងន័យនេះមិនទាន់ទូលំទូលាយនៅឡើយទេ ដោយភាគច្រើនគេនិយមហៅចំៗតាមជំនាញតែម្ដង ដូចជាអ្នកលក់ Online ឬ Programmer ជាដើម។