មុនពេលបើកមុខជំនួញអ្វីមួយ តើគេគួរពិនិត្យមើលលើចំណុចអ្វីខ្លះ?
មុខជំនួញទោះធំឬតូចតែងតែកើតឡើងអំពីគំនិតផ្ដួចផ្ដើមថាចង់រកស៊ីលើវិស័យអ្វី បំណងនិងឆន្ទៈដែលចង់ឱ្យគំនិតនេះទទួលបានផលនិងផ្លែផ្កា។ មនុស្សភាគច្រើនតែងតែមានគំនិតនិងចង់រកស៊ីលើរបរណាមួយ ក៏ប៉ុន្តែអ្នកខ្លះមានចិត្តរារែក ហើយអ្នកខ្លះក៏ហ៊ានប្រថុយប្រថានដែរ។
» យុទ្ធសាស្ត្រ
ដំបូងយើងត្រូវមានគំនិតផ្ដួចផ្ដើមច្បាស់លាស់ហើយមិនត្រូវងាករេឡើយ។ បើយើងចង់ប្រកបរបរអ្វី យើងត្រូវប្រកាន់គោលជំហរនោះឱ្យច្បាស់លាស់ មិនត្រូវគិតម្ដងចង់រកស៊ីនេះ ម្ដងចង់រកស៊ីនោះឡើយ។
» ការសិក្សាទីផ្សារ
ក្នុងការសិក្សាទីផ្សារ យើងត្រូវផ្ដោតលើកត្តាសំខាន់ៗចំនួន ៤៖
- សិក្សាអំពីអតិថិជន
- សិក្សាអំពីដៃគូប្រកួតប្រជែង
- សិក្សាអំពីដៃគូពាណិជ្ជកម្ម
- សិក្សាអំពីក្រុមហ៊ុនរបស់ខ្លួនយើងផ្ទាល់
» ផែនការអាជីវកម្ម (Business Plan)
ផែនការអាជីវកម្មប្រៀបដូចជាផែនទីមួយដែលជួយឱ្យយើងមានទំនុកចិត្តនិងមិនវង្វេងផ្លូវ។ ក្រុមហ៊ុនខ្នាតធំតែងប្រើវាដើម្បីស្នើសុំកម្ចី (Loan) ពីធនាគារ ព្រោះធនាគារត្រូវការផែនការច្បាស់លាស់។
» កត្តាដែលគួរប្រុងប្រយ័ត្ន
ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកជំនួញគួរតាមដានឱ្យជាប់នូវការវិវឌ្ឍនៃទីផ្សារ អតិថិជន ដៃគូប្រកួតប្រជែង និងការប្រែប្រួលនៃច្បាប់ទម្លាប់ផ្សេងៗ។
» ទីផ្សារដែលមានសក្ដានុពល
វិស័យកែច្នៃចំណីអាហារ វិស័យទេសចរណ៍ និងវិស័យសំណង់ នៅតែជាវិស័យស្នូលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន។