សម្រង់សម្តីមាស របស់បុគ្គលល្បីៗ 60ឃ្លា

ទស្សនៈ ប្រទេសជាតិមួយនឹង រឹងមាំបានលុះត្រាណាមានការអភិវឌ្ឍន៏វិស័យផេ្សងៗ ត្រូវដើរទន្ទឹម ជាមួយនឹងការ អភិវឌ្ឍន៏ធនធានមនុស្ស។

ចំណេះដឹងតែងតែ ដើរតួនាទីយ៉ាងសំខាន់បំផុតដើម្បីបំពេញតម្រូវការ និងការប្រើប្រាស់ធនធានមនុស្សឲ្យបានកា ន់តែច្រើនឡើងៗ នៅក្នុងប្រទេសរបស់យើងនេះ។ បើសិនប្រទេសមួយ ដែលសម្បូរទៅដោយ ធនធានមនុស្ស មនុស្សដែលមានចំណេះដឹងកាន់តែច្រើន ប្រទេសនោះនឹងរីកម្រើនកាន់តែខ្លាំ ងបំផុត។ ជាពិសេស ដូចនៅពេលអតីតកាលនៃសម័យខ្មែរអង្គរ ដែលជាសម័យកាលមួយ ដែលខ្មែរយើងរុងរឿងគ្រប់វិស័យទាំងអស់។

ដូច្នោះហើយ ដើម្បីចូលរួចចំណែកអភិវឌ្ឍន៍សង្គមជាតិខ្មែរយើងឲ្យកាន់តែរីកចម្រើនរុង រឿងបន្ថែមទៀត ខ្ញុំបាទ, ក៏មានគំនិតបង្កើត និងកសាងជាក្រុមនេះឡើងដើម្បីចូលរួមអភិវឌ្ឍន៍ ផ្នែកផ្នត់គំនិត ជួយជាមិតយោបល់ផ្សេងៗក្នុងការដោះស្រាយបញ្ហា។

60​ ប្រយោគ​បង្កើនចំណេះដឹង​, លើកទឹកចិត្ត និងពង្រឹងសមត្ថភាព


1. ដើម្បីត្រួតពិនិត្យរឿងរ៉ាងអោយបានត្រឹមត្រូវ មានវិធីតែមួយគត់ គឺការត្រួតពិនិត្យយ៉ាងគ្រប់ជ្រុងជ្រោយ។​ (Ruskin)

2. កុំវិនិច្ឆ័យមនុស្សទៅលើតែសំបកក្រៅ កុំសម្រេចកិច្ចការអ្វីមួយដោយសម្លឹងមើលតែមួយផ្លូវ។

3. សូមកុំបណ្តោយអោយរូបភាពខាងក្រៅមកបាំងភ្នែក ចូរព្យាយាមប្រើគំនិតត្រិះរិះអោយបានច្រើន ប្រើសំដីរិះគន់អោយបានកាន់តែតិច។

4. មនុស្សឆ្លាតទទួលស្គាល់ការធ្លាប់ខុស គឺជារឿងដែលគួរអោយរីករាយ គុណធម៏ធំធេងរបស់មនុស្សស្ថិតនៅលើការចេះកែប្រែពីភាពខុសឆ្គងក្លាយមកជាមនុស្សថ្មី។ (Wuang Yang Ming)

5. ធ្វើខុស មិនមានអ្វីគួរអោយខ្មាសនោះទេ តែបើដឹងថាខុសហើយ ចេះកែប្រែខ្លួនជាមនុស្សថ្មី បង្កើតស្នាដៃថ្មី ដែលត្រឹមត្រូវ ល្អធំធេង ជាងមុន ប្រសើរជាងធ្វើមនុស្សល្ងង់ ដែលមិនព្រមកែប្រែ។

6. ការភ្លើតភ្លើន ឈ្លក់វង្វេង លង់សម្រស់ អាចប្រល័យជិវិតមនុស្សបាន។

7. ត្រូវសំដែងឥរិយាបថ ដែលជាលំនាំរបស់ខ្លួនឯង អ្នកចង់ទៅជាអ្វី វានឹងទៅជាយ៉ាងនោះ។ (Max R. Einhardt)

8. ងើយស្កកឳនដាក់គ្រាប់ ចេះស្ទើរ ធ្វើភ្លើល្អជាង ចេះស្ទើរ ត្រូវរៀនថែមអោយបានច្បាស់។

9. មនុស្សកើតមក មិនបានដូចគ្នា ទាំងអស់នោះទេ បើខ្លួនបានល្អគ្រាន់បើហើយ សូមកុំជាន់ឈ្លីអ្នកដ៏ទៃ។

10. បើចង់យកឈ្នះសត្រូវ គឺត្រូវយកសត្រូវធ្វើជាគ្រូ ស្វែងយល់ពីចិត្ត នឹងគំនិតរបស់សត្រូវជាមុន ពុំនោះនិងត្រូវគេកំចាត់ចោលវិញមិនខាន។ (Chiev Y)

11. មិនអាចសម្រេចជ្រើសយកផ្លូវដែលងាយដើរគឺមានតែសម្រេចយកផ្លូវដែលដើរលឿន ។

12. មើលអោយឆ្ងាយ បាញ់អោយចំ បំបែកឧបសក ។

13. ជីវិតគឺត្រូវ ចេះកំសាន្ត នៅពេលមានទុក្ខលំបាក។

14. មិនថា ឆ្កែឬចចកទេ អោយតែខាំគ្នា គឺសុះតែមានប្រយោជន៏ទាំងសងខាង។

15. ល្បិចគួសភ្នំបំភ័យ ខ្លា។

16. សម្រស់ស្ត្រីគឺជា គំសួរតណ្ហា របស់បុរស ហើយសម្រស់ស្ត្រីក៏ជាឃាតករ សម្លាប់បុរសផងដែរ។

17. សុភាពបុរស ផ្តាស់ទំនាក់ទំនង មិនពោលពាក្យអាក្រាក់។ សុភាពបុរសមុនធ្វើអ្វីមួយត្រូវ គិតមុនគូរ បើមានការផ្តាស់ ទំនាក់ទំនងពាក្យសំដី គឺត្រូវតែពិតមិនកហុក ប្រើពាក្យពិរោះទើបជាសុភាពបុរស ។

18. ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក តែមិនអោយមនុស្សក្នុងលោក ក្បត់ខ្ញុំទេ។ ចិត្តធំមាន ឆន្ទៈខ្ពស់ ទើបជាមនុស្សក្លាហ៊ាន មនុស្សក្លាហ៊ានត្រូវមានកិច្ចការធំ ។ បើចង់ធ្វើធំមិនត្រូវអោយមានមនុស្សក្បត់ បើគេក្បត់គឺ មិនត្រូវអត់អោនបានឡើយ។

19. ខ្ញុំសុខចិត្តអោយមនុស្សក្នុងលោក ក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោក។ ចិត្តមេត្តា គឺជាសុភាពបុរស មានចិត្តមេត្តា គឺជានយោបាយដ៏ល្អបំផុត សំរាប់យកទឹកចិត្តមនុស្សក្នុងលោក។

20. មនុស្សមានគុណធម៏ពេក ក្លាយទៅជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយទៅ ល្ងីល្ងើ មនុស្សបែបនេះមិនអាចធ្វើកិច្ចការធំបានទេ។

21. ផ្លូវត្រង់មិនអោយវិនាស ផ្លូវវៀចក៏ត្រូវតែមិនត្រូវអោយលលាយដែល ។ ផ្លូវណាក៏ដូចផ្លូវណា អោយតែមានប្រយោជន៏អាចដើរបាននឹងមានប្រយោជន៏ ពេលណាក៏អាចនូវតែដើរបាន។

22. ឋានៈមិនច្បាស់លាស់ សំដីប្រាកដជាមិនមានឥទ្ធិពល សំដីគ្នាឥទ្ធិពលការងារប្រាកដជាបរាជ័យ។

23. ធ្វើចិត្តអោយត្រជាក់ ទោះជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ចិត្តត្រជាក់គឺដើម្បីគោលដៅខាងមុខ ចិត្តត្រជាក់គឺដើម្បីគោលដៅ។

24. មិនត្រូវបំភ្លេចកិច្ចសន្យាទេ ជាពិសេសគឺជាមួយមនុស្សថោកទាប។

25. វត្ថុប្រើអោយអស់ប្រយោជន៏ មនុស្សប្រើអោយអស់ពីសម្ថភាព។

26. ឈើវៀកធ្វើកង់ ឈើត្រង់ធ្វើទូក។

27. ស្គាល់គេស្គាល់ឯង ជោកជ័យរហូត មិនស្គាល់គេស្គាល់ខ្លួនឯង ជោកជ័យខ្លះ បរាជ័យខ្លះ មិនស្គាល់គេមិនស្គាល់ឯង បរាជ័យរហូត។​

28. បើអ្នកចង់បានសត្រូវចូរអ្នកតមើ្តងខ្លួនអោយខ្ពស់ជាងមិត្ត របស់អ្នក តែបើអ្នកចង់បានមិត្តចូរអ្នកលើមិត្តអ្នកអោយខ្ពស់ជាងអ្នកចុះ។

29. ការបង្ហាញពីអារម្មាណ៏ នឹងការគិត តាមរយៈទឹកមុខ នឹងកាយវិការ មានឥទ្ធិពលខ្លាំងជាងពាក្យសម្តី។

30. មនុស្សស្រីទុក រូបសម្រស់ជាសម្បិត្ត មនុស្សប្រុសចាត់ទុក្ខវិជ្ជា ជាទ្រព្យធន។

31. រៀនមិត្ត រៀនគ្រូ រៀនប្រជាជន ។ យល់ចិត្តមិត្តទើប មានទំនាក់ទំនងបានយូរ យល់ចិត្តគ្រូបានទើបរៀនចេះដឹង យល់ចិត្តប្រជាជនបើធ្វើនយោបាយត្រូវ ។ យកចិត្តរាស្រ្តបាន ក៏អាចយកតំណែងជាទេវតាបានដែរ។

32. ភ្នែក ចិត្ត នឹងគំនិត ។ ១. ដាក់ភ្នែកទៅ មើលអោយបានឆ្ងាយ ២. ដាក់ចិត្តទៅលើគោលដៅធំ ៣.​ ដាក់គំនិតទៅលើការអភិវឌ្ឍន៏។

33. ចាញ់ឈ្នះ​មានអ្វីគួរអោយខ្លាយអ្វីដែលគួរអោយខ្លាចជាងគេនោះគឺចិត្តបរាជ័យ។​

34. មេទ័ពមិនទុកកិច្ចការទ័ពចោល មន្រ្តីមិនទុកនយោលបាយចោល។

35. លុយមានអីដែលគួរអោយសំខាន់ អ្វីដែលសំខាន់នោះគឺមនុស្សដែលចេះរកលុយ។​

36. មនុស្សមិចនឹងអាចវាយតំលៃ ពីសំបងក្រៅបានទៅ អាក្រាក់ល្អសរខ្មៅគឺសោះតែមិនអាច ដឹងបានដោយមើល ពីខាងក្រៅ។​

37. ចេះខ្មាស់តើល្អ ចេះខ្មាស់គេទើបក្លាហ៊ាន។

38. ត្រូវស្គាល់ពីខ្លួនឯង បើមិនចឹងទេ អ្នកនឹងក្លាយជាស្មៅមួយទង នៅក្រោមដើមឈើធំមួយ។

39. បើកចំហចិត្តអោយធំទូលាយ សម្លឹងមើលអោយបានវែងឆ្ងាយ ទើបអាចបែងចែកខុសត្រូវបានច្បាស់លាស់។ 

40. បញ្ចេញភាពក្លាហានយកមប្រើ ដើម្បីប្រឈមមុខនឹង ឧបសគ្គល្អប្រសើរជាងការឳនមុខចុះញ៉ម។ ក្មែងតូចមិនខ្លាចខ្លា។

41. ជីវិតតែងជូបឧបសគ្គ បើអ្នកមិនក្លាហ៊ាន វាយកម្ទេចឧបសគ្គទេនោះ ឧបសគ្គនឹងវាយផ្តួលអ្នកវិញ ហើយវាញទាល់តែអ្នកក្រោកមិនរួច។

42. មនុស្សដែលមានភាពក្លាហាន ក្នុងចិត្តរបស់គេ គឺពោលពេញទៅដោយជំនឿយ៉ាងមុតមាំ។ 

43. អ្នកដែលដឹងថាខ្លួនឯងចេះ ៖ ជាប្រភេទមនុស្សឆ្លាត ។ ត្រូវយកគំរូតាមគេ ។

44. អ្នកចេះតែមិនដឹងថាខ្លួនឯងចេះ ៖ ជាមនុស្សដូចពេជ្រ​មិនទាន់ច្នៃ ។ ត្រូវដាស់គេអោយភ្ញាក់ខ្លូន់ឡើង។

45. អ្នកមិនចេះ ហើយដឹងខ្លួនថាមិនចេះ ៖ ជាមនុស្សសាមញ្ញាធម្មតា។ ចូរប្រដែប្រដៅ​នឹងជូយបង្រៀនដល់គេ ។

46. អ្នកមិនចេះ តែមិនដឹងថាខ្លូនមិនចេះ ៖ ជាប្រភេទមនុស្សល្ងង់។ ត្រូវជៀសអោយឆ្ងាយ​ ។

47. ប្រការដ៏អាក្រាក់បំផុតរបស់មនុស្សធម្មតាទូទៅ គឺគិតថាខ្លួនឯងឈ្លាតវៃលើសអ្នកដ៏ទៃជានិច្ច។

48. អ្នកមានរក្សាក្សត់ ដូចសំពត់ ពាត់ពីក្រៅ អ្នករក្សាឃ្លៅ ដូចសំពៅពឹងសំពាន។

49. កុំយកចំណុចខ្លាំងរបស់ខ្លួន ទៅរិះគន់ចំណុចខ្សោយអ្នកដ៏ទៃ។ ឧ. អ្នកការទូតនឹង អ្នកចែវទូក ។

50. ល្បិចយកចចក វៃឆ្កែ មិនថាឆ្កែឈ្នះឬចចកឈ្នះទេ គឺសោះតែអាចយកប្រយោជន៏បានទាំងអស់។

51. មាន់ឃើញជើងពស់ ពស់ឃើញដោះមាន់។ មិនគួរចេះតែមើលកំហុសគ្នា នឹងគ្នានោះទេ។

52. អ្នកដែលមើលងាយខ្លួនឯង ក៏នឹងត្រូវធ្វើអោយអ្នកដ៏ទៃមើលងាយដែរ។​

53. ការពារប្រសើរជាងព្យាបាល ។ ចូរអ្នកកុំមើលស្រាស ពាក្យដាស់តឿន​មួយមាត់អាចមានតម្លៃយ៉ាងមហាសាល។

54. ចង់ធ្វើការងារធំ ចាំបាត់ត្រូវមាន​បំណងប្រាថ្នា​ដ៏ខ្លាំងក្លា​នឹងមាះមុត។

55. តម្រិះវិជ្ជានឹង សមត្ថភាពនៅស្ទើរ មិនមានអ្វីគួរអោយខ្លាចនោះទេ ខ្លាចតែចិត្ត​មិនចង់។

56. អ្នកដឹកនាំ​ពិតប្រាកដ​រមែង​ប្រឈម​នឹង​តន្ត្រី ទោះជា​ពេលដែល​គាត់​មិន​ចូលចិត្ត​ចង្វាក់ភ្លេង​ក៏ដោយ ។ 

57. ប្រសិនបើ​អ្នក​នៅ​ឆ្ងាយ​ពី​ទាហាន​របស់​អ្នក​ពេក​នោះ អ្នកនឹង​ចាប់ផ្តើម​មើលទៅ​ដូចជា​សត្រូវ​ម្នាក់ ។​

59. ឆ្កែ​ដែល​នៅមាន​ជីវិត ប្រសើរ​ជាង​រាជសីហ៍​ដែល​ងាប់​បាត់ទៅហើយ ។

60. ចូរ​កុំ​បោកចំបាប់​ជាមួយ​មនុស្ស​ខ្លាំង ទាំង​កុំ​នាំ​អ្នកមាន​ទៅ​តុលាការ ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: