វីធីជួយកូនៗរបស់អោយឆាប់ចាំចង់ចាំពាក្យថ្មីៗបានលឿន

វីធីជួយកូនៗរបស់អោយឆាប់ចាំចង់ចាំពាក្យថ្មីៗបានលឿន
សិស្ស​ជា​ច្រើន​តែង​តែ​មាន​បញ្ហា​ចំពោះ​ការ​ចងចាំ​ពាក្យ​ថ្មីៗ​ដែល​ពួគ​គេ​បាន​ជួប​ប្រទះ​ដោយ​សារ​តែ​ពួគ​គេ​មិន​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ពួគ​គេ​ងាយ​ចង​ចាំ​។ ការ​ចង​ចាំ​ពាក្យ​ថ្មី​មិន​ពិបាក​ទៀត​នោះ​ទេ​ដោយ​អ្នក​គ្រាន់​តែ​ធ្វើ​តាម​វិធី​ទាំង​នេះ​៖ ១. កត់ត្រា វាជារឿងដែលចាំបាច់មួយដែលអ្នកត្រូវតែកត់ត្រារាល់ពាក្យថ្មីៗទាំងអស់ដែលអ្នកបានជួបប្រទះ។ ការកត់ត្រាធ្វើឲ្យអ្នកឆាប់ចាំដៃ និងជាពិសេសងាយស្រួលសម្រាប់នៅពេលដែលអ្នកចង់រម្លឹកវាសារជាថ្មី។ ២. អាន អាន អាន អាន អានកាន់តែច្រើនកាន់តែល្អ។ ការអាននេះមានប្រសិទ្ធភាពខ្លាំងណាស់ ព្រោះថានៅពេលដែលអ្នកឃើញកាន់តែញឹកញាប់វានឹងធ្វើឲ្យអ្នកចងចាំដោយមិនដឹងខ្លួន។ ៣. ប្រើប្រាស់ពាក្យទាំងនោះ វាមិនគ្រប់គ្រាន់នោះទេ បើសិនជាអ្នកគ្រាន់តែព្យាយាមទន្ទេញពាក្យទាំងអស់នោះ ព្រោះថាអ្នកនឹងអាចភ្លេចវាវិញក្នុងរយៈពេលមួយ។ អ្នកត្រូវតែយកពាក្យថ្មីៗទាំងនោះមកប្រើប្រាស់យ៉ាងហោចណាស់ក៏ឲ្យបាន ១០ដងដែរ ទើបជួយឲ្យអ្នកចាំបានយូរហើយដឹងពីវិធីប្រើប្រាស់វា។ ៤. ព្យាយាមបង្កើតល្បែងទាក់ទងនឹងពាក្យនោះ វាកាន់តែល្អបើសិនជាអ្នកអាចបង្កើតល្បែងផ្សេងៗដែលទាក់ទងនឹងពាក្យថ្មីៗទាំងអស់នោះ ព្រោះវានឹងជួយឲ្យអ្នកងាយចងចាំ និងមានភាពសប្បាយរីករាយថែមទៀតផង។ ល្បែ…