វីធីជួយកូនៗរបស់អោយឆាប់ចាំចង់ចាំពាក្យថ្មីៗបានលឿន

សិស្ស​ជា​ច្រើន​តែង​តែ​មាន​បញ្ហា​ចំពោះ​ការ​ចងចាំ​ពាក្យ​ថ្មីៗ​ដែល​ពួគ​គេ​បាន​ជួប​ប្រទះ​ដោយ​សារ​តែ​ពួគ​គេ​មិន​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ពួគ​គេ​ងាយ​ចង​ចាំ​។ ការ​ចង​ចាំ​ពាក្យ​ថ្មី​មិន​ពិបាក​ទៀត​នោះ​ទេ​ដោយ​អ្នក​គ្រាន់​តែ​ធ្វើ​តាម​វិធី​ទាំង​នេះ​៖

១. កត់ត្រា

វាជារឿងដែលចាំបាច់មួយដែលអ្នកត្រូវតែកត់ត្រារាល់ពាក្យថ្មីៗទាំងអស់ដែលអ្នកបានជួបប្រទះ។ ការកត់ត្រាធ្វើឲ្យអ្នកឆាប់ចាំដៃ និងជាពិសេសងាយស្រួលសម្រាប់នៅពេលដែលអ្នកចង់រម្លឹកវាសារជាថ្មី។

២. អាន

អាន អាន អាន អានកាន់តែច្រើនកាន់តែល្អ។ ការអាននេះមានប្រសិទ្ធភាពខ្លាំងណាស់ ព្រោះថានៅពេលដែលអ្នកឃើញកាន់តែញឹកញាប់វានឹងធ្វើឲ្យអ្នកចងចាំដោយមិនដឹងខ្លួន។

៣. ប្រើប្រាស់ពាក្យទាំងនោះ

វាមិនគ្រប់គ្រាន់នោះទេ បើសិនជាអ្នកគ្រាន់តែព្យាយាមទន្ទេញពាក្យទាំងអស់នោះ ព្រោះថាអ្នកនឹងអាចភ្លេចវាវិញក្នុងរយៈពេលមួយ។ អ្នកត្រូវតែយកពាក្យថ្មីៗទាំងនោះមកប្រើប្រាស់យ៉ាងហោចណាស់ក៏ឲ្យបាន ១០ដងដែរ ទើបជួយឲ្យអ្នកចាំបានយូរហើយដឹងពីវិធីប្រើប្រាស់វា។

៤. ព្យាយាមបង្កើតល្បែងទាក់ទងនឹងពាក្យនោះ

វាកាន់តែល្អបើសិនជាអ្នកអាចបង្កើតល្បែងផ្សេងៗដែលទាក់ទងនឹងពាក្យថ្មីៗទាំងអស់នោះ ព្រោះវានឹងជួយឲ្យអ្នកងាយចងចាំ និងមានភាពសប្បាយរីករាយថែមទៀតផង។ ល្បែងមួយចំនួនដែលអាចយកមកអនុវត្តមានដូចជា Puzzles និងCrosswords ជាដើម។

៥. បង្កើត Word Card

វាជារឿងដែលល្អ​ដែលអ្នកត្រូវតែមាន word card។ អ្នកអាចយកវាមកមើលគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកមានពេលទំនេរ។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកចំណេញទាំងពេលវេលាថែមទៀតផង។

៦. ព្យាយាមរៀនជាមួយមិត្តភក្តិ

ការរៀនជាក្រុមក៏ជាវិធីដែលមានប្រសិទ្ធភាពមួយផងដែរ។ វាអាចជួយជំរុញទឹកចិត្តឲ្យខិតខំរៀនសូត្រ និងបានទាំងភាពសប្បាយរីករាយថែមទៀតផង។ លើសពីនេះការសិក្សាជាក្រុមងាយស្រួលក្នុងការសួរគ្នាទៅវិញទៅមកដែលធ្វើឲ្យអ្នកចាំបានលឿន។

៧. ព្យាយាកំណត់ពាក្យថ្មីដែលត្រូវរៀន

អ្នកត្រូវតែបង្កើតទម្លាប់ដោយព្យាយាមកំណត់ពាក្យថ្មីៗដែលត្រូវរៀនជារៀងរាល់ថ្ងៃ។ ក្នុងនោះអ្នកអាចកំណត់ចំនួនប្រមាណជិត ១០ពាក្យក្នុង១ថ្ងៃ។ ប៉ន្តែបើសិនជាអ្នកមានសមត្ថភាពខ្ពស់ អ្នកអាចកំណត់ចំនួនលើសនេះក៏បានដែរ។

ប្រភព៖ LearnEnglishTeens
អត្ថបទដោយ៖ ប៉ោ គឹមហុក
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: