លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ! No more worrying about insects destroying your crops.

លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ! No more worrying about insects destroying your crops.
វិធីធ្វើថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិត រូបមន្តធម្មជាតិ ១០០% សុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់ 🙏 សូមជួយ Share គ្រាន់ជាកាដូរចែកជូនកសិករយើង! អត្ថបទដោយ៖ លោក អ៊ាង សុផល្លែត 🌿 ធាតុផ្សំដែលត្រូវត្រៀម ម្ទេស (បុកម៉ដ្ឋ) ១ គីឡូ ស្លឹក/សំបកស្តៅ (ដំទក់) ១ គីឡូ ស្លឹកទៀប (បុកម៉ដ្ឋ) ១ គីឡូ សំបកកន្ទួត (ដំទក់) ១ គីឡូ ខ្ទឹមស (បុកម៉ដ្ឋ) កន្លះ គីឡូ ស្ករត្នោតរាវ ១ គីឡូ បណ្តូលពេជ្រ (ដំទក់) ១ គីឡូ ទឹកស្អាត ២៥ លីត្រ 🥣 វិធីលាយ និងការផ្អាប់ ១. បុក និងដំធាតុផ្សំខាងលើទាំងអស់ឱ្យសព្វតាមបច្ចេកទេសដែលបានបញ្ជាក់។ ២. យកធាតុផ្សំទាំងអស់ដាក់ចូលក្នុងធុង រួចចាក់ទឹក ២៥ លីត្រចូល។ ៣. ការផ្អាប់៖ ត្រាំទុកចោលរយៈពេល ១ ខែ ទើបអាចយកមកប្រើបាន។ ៤. ការថែទាំ៖ ត្រូវកូរល្បាយថ្នាំនេះឱ្យបាន ១ ថ្ងៃ ២ ដង ជាប្រចាំ។ 🚀 វិធីប្រើប្រាស់៖ យកទឹកថ្នាំដែលផ្អាប់រួច ១ លីត្រ លាយជាមួយទឹកស្អាត ១៥ លីត្រ រួចយកទៅបាញ់លើដំណាំដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។ * គួរព្យាយាមប្រើប្រាស់ថ្នាំធម្មជាតិឱ្យបានច្រើន ដើម្បីសុខភាពយើងទាំងអស់គ្នា។ ⚠️ សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទទៅចែកចាយបន្ត។ អត្ថបទដោយ៖ លោក អ៊ាង សុផល្លែត