វិធីសាស្រ្តដាំពោតបារាំង
បច្ចេកទេសដាំពោតបារាំង (អូក្រា) ដំណាំចំណូលខ្ពស់ ធន់នឹងសត្វចង្រៃ និងពេញនិយមក្នុងទីផ្សារ 🌱 ការរៀបចំដី និងរណ្តៅ ដើម្បីឱ្យពោតបារាំងលូតលាស់បានល្អ បងប្អូនគួរអនុវត្តដូចខាងក្រោម៖ ភ្ជួរដីឱ្យបានម៉ដ្ឋប្រហែល ៣ ដង ដើម្បីឱ្យដីធូរ។ កាប់រណ្តៅជម្រៅ ២ តឹក និងទំហំ ២.៥ តឹក។ រក្សាគម្លាតពីរណ្តៅមួយទៅរណ្តៅមួយចាប់ពី ០.៥ ម៉ែត្រ ទៅ ១ ម៉ែត្រ។
គន្លឹះធម្មជាតិ៖ ប្រើជីកំប៉ុស្តិ៍លាយជាមួយដីបាតត្រពាំងដាក់ក្នុងរណ្តៅ ដើម្បីរក្សាសំណើម និងជៀសវាងការប្រើជីគីមី។ ដាំដោយគ្រាប់ ចំណេញជាងដាំដោយកូន ការដាំដោយគ្រាប់ជួយឱ្យដំណាំធន់ មិនរុះរើឬស និងដុះលូតលាស់លឿនជាងការដកកូនមកដាំ៖
វិធីអនុវត្ត៖ យកគ្រាប់ពោតបារាំងទៅត្រាំទឹកមួយយប់ រួចជ្រើសរើសគ្រាប់ដែលណែនល្អទៅដាំក្នុងរណ្តៅ (១ រណ្តៅ ដាក់ ១ គ្រាប់)។ វិធីនេះធានាថារស់បានខ្ពស់ និងមិនពន្យារពេលលូតលាស់។
💧 ការថែទាំបែបធម្មជាតិ ពោតបារាំងមិនទាមទារការថែទាំច្រើនពេកទេ៖
ជី៖ ប្រើជីកំប៉ុស្តិ៍ ទឹកនោមគោ ឬលាមកគោស្រោចក្បែរគល់។
ទឹក៖ នៅរដូវវស្សា ស្រោចទឹក ១ សប្តាហ៍ម្តង។ រដូវប្រាំង ត្រូវស្រោចឱ្យបានញឹកញាប់ ដើម្បីកុំឱ្យស្ងួតដី។
លក្ខណៈរុក្ខជាតិ៖ វាមានកម្ពស់ប្រហែល ១២០ សង់ទីម៉ែត្រ ស្លឹកឆែកៗ និងមានផ្កាពណ៌លឿង ឬស៊ីជម្ពូយ៉ាងស្រស់ស្អាត…