វិធីផ្សំថ្នាំពីធម្មជាតិការពារជំងឺមាន់បានគ្រប់រដូវ

ការពារប្រសើជាងការបណ្តាលឲ្យមាន់ឈឺងាប់ នាំឲ្យយើងខាតបង់
សូមជួយ Share ដល់ពុកម៉ែបងប្អូនកសិករយើងផង!

» សម្រាប់ប្រើនៅរដូវវស្សាដែលមានអាកាសធាតុត្រជាក់ និងភ្លៀងញឹកញាប់
* សមាសធាតុផ្សំ៖
- ខ្ទឹមស ខ្ញី។
* វិធីធ្វើ៖
- ត្រូវយកខ្ទឹមស១គីឡូ ខ្ញី១គីឡូ ស្ករត្នោតចំនួនកន្លះគីឡូ
- បុកខ្ញីជាមួយខ្ទឹមសឲ្យហ្មត់ហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ីការពារពេលខែត្រជាក់។
* វិធីលាយ៖
- លាយទឹកថ្នាំនេះ ១ស្លាបព្រាកាហ្វេ ជាមួយបរិមាណទឹកដែលអាចដាក់ផ្សើមជាមួយចំណីដែលយើងលាយរួច១គីឡូ ស្មានឲ្យតែល្មម សើមៗបានហើយ។
- ចំពោះការលាយជាមួយទឹកឲ្យវាផឹកវិញគឺដាក់កំរិតទឹក១លីត្រ ទឹកថ្នាំ៥មីលីលីត្រ។

» សម្រាប់ប្រើនៅរដូវប្រាំងដែលមានអាកាសធាតុក្តៅ
- យកសំបកគ បណ្តូលពេជ្រ និងគល់ស្លឹកគ្រៃយកមកត្រាំក្នុងទឹក។
- ទឹកត្រូវដាក់ចំនួន ២លីត្រ ដំសំបកគស្ទោះប៉ុន៣ធ្នាប់ ប្រវែង១ចង្អុលដៃ ដំគល់ស្លឹកគ្រៃមួយចំហៀងគល់ បណ្តូលពេជ្រ មួយចំណិតស្តើងតូច យកទាំង៣មុខនេះដាក់ត្រាំនៅក្នុងទឹកឲ្យមាន់ផឹកក្នុងរយៈពេលប្រហែល១ថ្ងៃ
- បើកាលណាយើងអស់ទឹក យើងអាចថែមទឹកបានទៀត ដោយថ្នាំយើងមិនចាំបាច់ថែមទេ ព្រោះវាចេញនៅក្នុងនោះ។
- ហាន់ស្លឹកស្តៅខ្ចីៗលាយជាមួយចំណីមាន់ចំនួន៥% និងដាក់លាយគ្រាប់កន្ធំថេតហាន់ល្អិតៗលាយឲ្យមាន់ស៊ីរាល់៣អាទិត្យម្តង។
- ការបន្ថយជំងឺមាន់ក្នុងពេលមេឃ ឬធាតុអាកាសក្តៅខ្លាំងនោះ គឺគេអាចរកទីធ្លាធំទូលាយល្មម ដាំដើមឈើមួយចំនួនជាជម្រក និងចាក់ដីខ្សាច់ខ្លះសម្រាប់វាដេក។

សម្រួលដោយ៖ អ៊ាង សុផល្លែត
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: