វត្ថុធាតុដើម​៖
- ស្លឹក​ម្រុំ ត្រកួន អង្គាដី ក​ន្ធំ​ថេត ជី​ត្រចៀកជ្រូក ប្រទាល​កន្ទុយក្រពើ ស្លឹក​ស្ដៅ ស្លឹក​ខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ កំ​ពិស ខ្ចៅខ្យង និង​ក្បាល​ត្រី​តូចៗ​។​

*​វិធី​ធ្វើ​៖
- យក​វត្ថុធាតុដើម​ពី​ប្រភេទ​បន្លែ​បៃតង (​ត្រកួន ស្លឹក​អង្គាដី ជី​ត្រចៀកជ្រូក ប្រទាល​កន្ទុយក្រពើ ស្លឹក​ស្ដៅ និង​ស្លឹក​ខ្ទឹម​)​យក​បរិមាណ​ស្មើរៗ​គ្នា ដោយ​គិត​ជា​បរិមាណ​សរុប​ប្រហែល ៣០% នៃ​ចំណី​សរុប​
- ស្លឹក​ម្រុំ និង​ស្លឹក​ក​ន្ធំ​ថេត​ចំនួន ១០%
- ចុងអង្ករ កន្ទក់ ជា​បរិមាណ ៤០%
- កំ​ពិស ខ្ចៅខ្យង និង​ក្បាល​ត្រី​តូចៗ ២០%
- យក​វត្ថុធាតុដើម​ទាំងអស់នេះ មក​ចិញ្ច្រាំ​ឲ្យ​ល្អិត រួច​យកទៅ​លាយ​ច្របល់​ចូលគ្នា​ជាមួយ និង​បន្ថែម​អំបិល ១​ខាំ ដើម្បី​បន្ថែម​រសជាតិ​លើ​ចំណី​នេះ​ជាការ​ស្រេច​។​

*​វិធី​ប្រើ​៖
​ត្រូវ​ផ្តល់​ចំណី ១​ថ្ងៃ ៣​ដង គឺ​ពេលព្រឹក​ចន្លោះ​ពី​ម៉ោង ៧ ទៅ ៨​កន្លះ ពេល​ថ្ងៃ​ចន្លោះ​ពី​ម៉ោង ១២ ទៅ​ម៉ោង ១​ថ្ងៃត្រង់ និង​ពេល​ល្ងាច​ចន្លោះ​ពី​ម៉ោង ៣ ទៅ​ម៉ោង ៤ មុន​ឲ្យ​ចំណី​មាន់ ត្រូវ​ធានាថា ស្នូក​ចំណី​ត្រូវតែ​ស្អាត និង​ស្ងួត​ជាប្រចាំ​។​
​អត្ថបទ​ដោយ​៖ អ៊ាង សុផល្លែត​



Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: