លោកសួន សេរីរដ្ឋា៖ ទស្សនជុំវិញ ការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី

ឃាតកម្មលើលោក កែម ឡី វាមិនមែនជាទង្វើរបស់ គណបក្សប្រជាជនកម្ពុជា ហើយក៏វាមិនមែនជាទង្វើរបស់ គណបក្សសង្គ្រោះជាតិ ដែរ តែវាជា ផែនការសម្លាប់របស់ពួកយួន ដែលកំពុងគ្រប់គ្រងអំណាច និងដាក់ អាណានិគមស្រមោលលើទឹកដីខ្មែរ ! ។

ទោះបីជាក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ភាគច្រើនទម្លាក់ការចោទប្រកាន់ទៅលើ បក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថាជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី ហើយម្ខាងទៀតក្រុមអ្នក គាំទ្រ គណបក្សប្រជាជនកម្ពុជា កំពុងបង្វែរវាយបកចោទប្រកាន់ទៅខាងគណបក្សសង្គ្រោះជាតិ វិញថាជាអ្នកនៅពីក្រោយខ្នង នៃអំពើរឃាតកម្មលើលោក កែម ឡី ក៏ដោយ តែសម្រាប់ខ្ញុំ គឺនៅតែមើលឃើញខុសពីពួកគេ ។ 


ខ្ញុំ មើលឃើញថា ឃាតកម្មលើលោក កែម ឡី មានមូលហេតុ និងអ្នកនៅពីក្រោយខ្នង ខុសពីអំពើឃាតកម្មនយោបាយ លើអ្នកនយោបាយ និងសកម្មជនសង្គមមុនៗ ។ ហើយខ្ញុំ ហ៊ាននិយាយដោយឥតខ្លាចរអារថា ៖ គឺក្រុមពួកយួន ឈ្លានពានដែលកំពុងរស់នៅ និងរកស៊ីក្នុងប្រទេសខ្មែរ ជាអ្នករៀបចំផែនការសម្លាប់លោក កែម ឡី ។


លោក កែម ឡី ជាអ្នកនិយាយកិច្ចការនយោបាយតែម្នាក់គាត់ដែលហ៊ានធ្វើការស្រាវជ្រាវ និងនិយាយចំៗពីបញ្ហាយួន ដែលកំពុងដាក់ការឈ្លានពានបែបថ្មី ដើម្បីគ្រប់គ្រងប្រទេសខ្មែរ ក្នុងពេលដែលក្រុមអ្នកតាំងខ្លួនជាអ្នកវិភាគនយោបាយខ្លះ សូម្បីតែហៅ យួន ថាជា យួន មិនហ៊ានផង កុំថា ឡើយដល់ទៅនិយាយពីអាណានិគមយួន និងអំពើឈ្លានពានរបស់យួន លើទឹកដីខ្មែរ ។ តែលោក កែម ឡី បានលើកពីបញ្ហា យួន បំផ្លាញឆ្នាំងបាយខ្មែរ បានគូសបង្ហាញអំពីផែនទីដីសម្បទាន ដែលយួន កំពុងកាន់កាប់នៅស្រុកខ្មែរ និងបានដឹកនាំពន្យល់យុវជនខ្មែរ ឲ្យមើលឃើញពី រូបភាពអាណានិគមបែបថ្មី ដែលយួនកំពុងត្រួតត្រាលើទឹកដីខ្មែរ ។ 


ថ្មីៗនេះលោក កែម ឡី បានដឹកនាំយុទ្ធនាការ ១០០ រាត្រី ៦៨ កោះ ដើម្បីសិក្សារាប់ស្ថិតិជនជាតិយួន ដែលកំពុងរស់លើដី លើកោះខ្មែរ ដែលបើការស្រាវជ្រាវបានបញ្ចប់ និងចេញផ្សាយនៅពេលណានោះ គឺវានឹងស្រាតបង្ហាញឲ្យអន្តរជាតិឃើញថា យួន មិនបានដក អាណានិគមចេញ ពីទឹកខ្មែរទេ ទោះបីជាយួន បានចុះហត្ថលេខលើ កិច្ចព្រមព្រៀង ក្រុងប៉ារីសកាលពីថ្ងៃ ២៣ តុលា ១៩៩១ រួចហើយក៏ដោយ ។

ខ្ញុំ សូមរំលឹកថា កាលពីឆ្នាំ ២០១០ ពេលខ្ញុំដឹកនាំថតភាពយន្តឯកសារ «ដីខ្មែរ ថៅកែយួន» ដែលបង្ហាញពីភូមិអាណានិគមយួន នៅលើទឹក លើគោក លើកោះ ក្នុងប្រទេសខ្មែរនោះ គឺ រដ្ឋាភិបាលយួន និងមេដឹកនាំយួន បានដាក់ឈ្មោះខ្ញុំ ក្នុងបញ្ជីខ្មៅរហូតដលើបច្ចុប្បន្ន ដែលសូម្បីតែខ្ញុំ ធ្វើបុណ្យកឋិនដង្ហែរទៅមាតុភូមិខ្មែរ កម្ពុជាក្រោម ក៏ពួកវា (យួន) ហាមឃាត់មិនឲ្យខ្ញុំ គ្រួសារខ្ញុំ និងមន្ត្រីខ្ញុំ ដង្ហែរទៅផង ហើយពួកយួនបង្កប់ នៅស្រុកខ្មែរ ក៏នៅបន្តតាមធ្វើបាបពួកខ្ញុំ (គណបក្សអំណាចខ្មែរ) នៅគ្រប់កន្លែង ។

ដូចនេះ ការសម្លាប់លោក កែម ឡី វាមិនមែនជារឿងនយោបាយរវាង ខ្មែរនិងខ្មែរទេ តែវាជាកំហឹងរបស់ពួកយួន ឈ្លានពាន ដែលវាត្រូវតែសម្លាប់ដើម្បីការពារផលប្រយោជន៍នយោបាយ និងផលបរយោជន៍សេដ្ឋកិច្ច របស់យួនក្នុងទឹកដីខ្មែរ ដែលយួនកំពុងគ្រប់គ្រង ។ គឺបណ្តាញ ចរកម្ម យួន ដែលទទួលបញ្ជាពីរដ្ឋាភិបាលយួន ដែលជាអ្នករៀបចំ ផែនការសម្លាប់លោក កែម ឡី បំបិទមាត់ និងបំផ្លាញកុំឲ្យបន្តផែនការ ១០០ រាត្រី និង ៦៨ កោះនោះ ធ្វើការស្រាវជ្រាវបានសម្រេច ! ៕


ថ្ងៃទី ១៣ កក្កដា ២០១៦,

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: