
សម្តីមាសទាំង ១០ឃ្លារបស់ លោក បណ្ឌិត កែម ឡី ដែលបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ គិត ពិចារណា។ សូមចែករំលែកបន្តផងចុះ!
1. ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត។
2. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត។
3. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។
4. ខ្ញុំនឹងនិយាយអ្វី ដែលអ្នកដទៃមិនហ៊ាននិយាយ។
5. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺ បេះដូងពលរដ្ឋ។
6. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណៈភាពទឹកដី មិនមែនជាជម្រើសល្អទេ។
7. អ្នកមានអំណាច មានលុយច្រើនពីការគេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។
8. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត។
9. មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំនុច៣គឺ ត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត។
10. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។
Post A Comment: