កុំយំចំពោះអ្វីដែលកន្លងហួសបាត់ទៅ តែត្រូវញញឹមនូវអ្វីដែលបានកើតឡើង Don't cry because it's over, smile because it happened
“ចូរកុំយំព្រោះវាបានកន្លងហួសទៅហើយ តែត្រូវញញឹមព្រោះវាបានកើតឡើង”
“Don't cry because it's over, smile because it happened.”
ភាគច្រើននៃមនុស្សតែងតែជាប់ជំពាក់ក្នុងសមុទ្រនៃសេចក្តីសោកស្តាយ
ចំពោះអ្វីដែលបានបាត់បង់ ឬអ្វីដែលបានកន្លងហួសទៅ។ ការដែលយើងនៅបន្តសោកសៅ
គឺប្រៀបដូចជាការបន្ថែមទម្ងន់ដល់ជីវិតដោយខ្លួនឯង ព្រោះវាបន្សល់ទុកត្រឹមតែ
វិប្បដិសារី ក្តៅក្រហាយ និងការស្តាយក្រោយដែលគ្មានទីបញ្ចប់។
ទោះជាយើងព្យាយាមយំប៉ុនណា
ក៏ពេលវេលាមិនអាចវិលត្រឡប់មកវិញដើម្បីកែប្រែអ្វីបានសូម្បីតែបន្តិច។
ផ្ទុយទៅវិញ ការញញឹមទទួលយកការពិត គឺជាសញ្ញានៃភាពចាស់ទុំខាងផ្លូវចិត្ត។
ការញញឹមនៅទីនេះ មិនមែនមានន័យថាយើងមិនឈឺចាប់នោះទេ ប៉ុន្តែវាមានន័យថាយើង "ដឹងគុណ"
ចំពោះបទពិសោធន៍ដែលបានកើតឡើង ទោះបីជាវាជាការឈឺចាប់ក៏ដោយ។ ព្រោះរាល់ការបែកបាក់
និងការខកបំណង
គឺជាវត្ថុធាតុផ្សំដ៏វិសេសវិសាលក្នុងការលត់ដំទឹកចិត្តមនុស្សឱ្យកាន់តែរឹងមាំ។
បើគ្មានថ្ងៃដែលបរាជ័យ ក៏គ្មានថ្ងៃដែលយើងយល់ច្បាស់ពីតម្លៃនៃភាព
ជោគជ័យ ដែរ។
ជីវិតគឺដូចជាសៀវភៅមួយក្បាល ដែលត្រូវតែបន្តបើកទៅទំព័រថ្មីជានិច្ច។
…