តើមានអ្វីខ្លះដែលកំពុងកើតឡើងក្នុងជិវិតរបស់អ្នក? 

ខ្ញុំបានដាក់បញ្ហានៅទីនេះ.......បញ្ហានៅតែមាន ការដោះស្រាយចេះតែបន្តមក មួយហើយមួយទៀត មិនចេះចប់។ ការប្រណាំងប្រជែង​ រវាងសភាវៈខាងក្រៅ និងសាភាវៈខាងក្នុង ជាសភាវៈ​ពីរ​ដែល​កំពុង​​​ប្រយុទ្ធប្រឆាំងគ្នាួយ៉ាងខ្លាំងក្នុងអាណាចក្រកាយរបស់អ្នក ដែលបានកំពុងនិងកំពុងចាប់​ផ្តើម។ 

ពេលខ្ញុំក្រោកពីតំណេក​ពេលព្រឹក តើគួរតែចេញទៅធ្វើការ? សរសេរអត្ថបទផ្សេងៗ ?​ ធ្វើកិច្ច​ការងារ​ផ្ទះ? ឬក៏ខ្ញុំគួរតែគេងបន្តទៀតមួយម៉ោងទៀត? កន្លះម៉ោងទៀត?​ មិនច្បាស់​ក្នុងចិត្តសោះ តើនៅមាន​អ្វី​​ដែល​កំពុងប្រយុទ្ធគ្នាក្នុងរាងកាយមួយនេះ?  

ចុះបើមានថ្ងៃណាមួយដែលសភាវៈនោះលែងប្រឆាំងគ្នា ដឹងល្អប្រសើរយ៉ាងនៅទេ.....!! នេះគ្រាន់​តែជាគិតរបស់ចិត្តតែប៉ុណ្ណោះ។ 

ហើយនេះគឺជាអ្វីដែលយើងចង់សំដៅដល់គឺ៖ លើកទឹកចិត្តខ្លួន ដោយអប់រំចិត្តរបស់ខ្លួនឯង​ក្នុងសភាវៈ​ល្អ​ៗ ភាពជោជ័យគឺកើតចេញពីការតាំងចិត្ត។ ភាគច្រើននៃមនុស្សដែលជោជ័យគឺមានការខ្ពស់ 99,99%  ដែលបានទទួលជោគជ័យកើតចេញពីការតាំងចិត្តនៅការក្រើនរំលឹកខ្លួនឯង​ជារាង់រាល់​ព្រឹក។ការក្រើនរំលឹកខ្លួនជារាងរាល់ព្រឹកគឺដូចជាអទ្ធិដ្ឋានតាំងចិត្តខ្លួនឯងដើមគោលដៅនៃភាពជោ​ជ័យក្នុងជិវិត្តរបស់អ្នក។ 

នោះគឺជាអ្វីដែលអ្នកត្រូវលើកទឹកចិត្តខ្លួនឯងនៅរាងរាល់ពេលព្រឹក....

 មនុស្សខ្លះចង់អោយវាកើតឡើង.....ខ្លះទៀតប្រាថ្នាអោយវាកើតឡើង........ហើយខ្លះទៀតធ្វើអោយវា​កើត​ឡើង។

ព្រោះហេតុអ្វី? ព្រោះអ្នកអាចបង្កើតជិវិត្តដែលអ្នកចង់បាន ប៉ុន្តែបានត្រឹមតែអ្វីដែលអ្នកបង្កើតវាតែ​ប៉ុណ្ណោះ។

 ព្រោះហេតុអ្វី? ព្រោះដោយសារតែអ្នកដ៏ទៃជម្រុញអោយវាកើតឡើង​ ដោយសារសម្តីអ្នកដ៏ទៃ សកម្មភាពអ្នកដ៏ទៃ តែការទទួលខុសត្រូវគឺអ្នក អ្នកជាគំរូមួយ ដ៏ល្អសម្រាប់ អ្នកទាំងឡាយណាដែល មើលទៅអ្នក។

 ព្រោះហេតុអ្វី? ព្រោះតែអ្នក គ្រួសាររបស់អ្នក មិត្តភ័ត្ររបស់អ្នក ជួយគ្រាំទ្រអ្នកទើបអ្នកអាចទទួល​បាន​ជោជ័យ។

ទោះជាយ៉ាងណាក៏ដោយពីមួយថ្ងៃទៅមួយថ្ងៃដូចជាខ្លួនអ្នកចឹង៖​ អ្នកកាន់តែធំឡើងៗ អ្នកកាន់តែ​មានការទទួលខុសត្រូវលើជីវិតរបស់អ្នកកាន់តែធំឡើង ដូចគ្នាទៅនឹងបញ្ហាប្រចាំថ្ងៃរបស់របស់ដូច្នេះ​ដែរ។  

ចូលបង្កើតទម្លាប់របស់អ្នកដោយរាងរាល់ព្រឹកអ្នក​តែក្រោកឡើងដុសធ្មេញ ហាត់ប្រាណ ងូតទឹក ស្តាប់បទចម្រៀងដែលពេញចិត្ត ញញឹមដាក់កញ្ចក់មុនពេលចេញទៅក្រៅ ជាដើម្បី ។ល។ 

គិតដល់រឿងដែលជោគជ័យទាំងឡាយក្នុងជិវិតរបស់។ ល ។​
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: