មិនជឿរពាក្យសម្តី តែខ្ញុំជឿរលើសកម្មភាព និងលទ្ធផល

ភាពជាក់ស្តែងខ្ញុំបានទទួលបទពិសោធន៏មួយពីកិច្ចសម្ភាសន៏ កាលខ្ញុំកំពុងស្វែងរកការងារធ្វើ។ អ្នកសម្ភាសន៏នោះបានសួរនូវសំនួរមកខ្ញុំថា "តើអ្នកវាយតម្លៃមនុស្សនៅលើអ្វី?" សំនួរមួយនេះខ្ញុំ​ឧស្សាហ៏ជួបជាញឹកញ៉ាប់ណាស់ ហើយខ្ញុំបានទទួលចំលើយផ្សេងៗគ្នា និងគំនិតផ្សេងៗគ្នាផងដែរ ហើយពេលខ្លះ​ទៀត ចំលើយស្តាប់ទៅក៏មានហេតុផលល្អផ្សេង ទៅតាមការបកស្រាយរបស់​អ្នកឆ្លើយ​ផង​ដែរ។ 

ចុះមិត្តអ្នកអានវិញ​ តើយល់យ៉ាងណាចំពោះចំលើយក្នុងគំនិតរបស់អ្នក សាកល្បងគិតមួយនាទី "តើអ្នកអោយតម្លៃមនុស្សលើអ្វី?" ជាការពិតណាស់បើអ្នកស្ថិតនៅក្នុងការសម្ភាសន៏បែបនេះ ហើយសំនួរនោះគឺអ្នកផ្ទាល់ជាអ្នករក​ចំលើយអ្នកត្រូវតែឆ្លើយហើយឆ្លើយយ៉ាងណាដែលមានគំនិតទូលំទូលាយ គំនិតសកល ហើយនិង​អ្នកស្តាប់អាចទទួលយកបាន។ 

សំរាប់ខ្ញុំវិញការឆ្លើយនៅខណៈពេលគឺផ្តោតទៅលើកាលៈទេសៈការងារ គឺគេហៅយើងទៅសម្ភាសន៏​ការងារចំលើយដែលខ្ញុំឆ្លើតតបទៅអ្នកនោះគឺ៖ "សកម្មភាព និងលទ្ធផល"។ ព្រោះអ្វី? 

ឧទារណ៍ថា៖ មានស្ត្រីម្នាក់គាត់ឡើងទម្ងន់​ហើយកាត់មានរាងធាត់ ដុះក្បាលពោះ​គាត់គិតថា រាងគាត់​មិនស្អាត ស្លៀកពាក់អ្វីក៏មិនសមដូចកាលពីមុន។ ហើយគាត់ថាគាត់ត្រូវតែសម្រក់ទម្ងន់ ហើយគាត់តែ​តែងនិយាយប្រាប់មិត្តភ័ត្ររបស់គាត់គ្រប់គ្នា ថាអាញ់ត្រូវតែសម្រក់ទម្ងន់ៗ។ បីខែក្រោយមក​គាត់​មានរាងកាន់តែធំឡើងៗ ហើយក្បាលពោះគាត់ក៏កាន់ដុះធំជាងទៀត តើមកពីអ្វី? ហេតុផលគឺស្ត្រីម្នាក់នោះគាត់គ្រាន់តែនិយាយ តែគាត់មិនបានធ្វើចេញជាកម្មភាព​ថាគាត់ត្រូវ​សម្រក់​ទម្ងន់​មែន ហើលលទ្ធផល គឺគាត់នូវតែធាត់ នូវតែដុះក្បាលពោះដ៏ដែល។ ប្រសិនបើគាត់​និយាយហើយ ហើយគាត់ធ្វើសម្មភាពទៀតនោះគាត់​និងទទួលបានលទ្ធផលតាមក្តី​ប្រាថ្នាដែលគាត់ចង់បាន។ 

ទឡ្ហីករណ៏ខាងលើនេះ​ចង់ពន្យល់បញ្ជាក់ថា គ្រាន់តែពាក្យសម្តី​តែមួយមុខនោះគឺមិនអាចទាន់ជឿរ​ជាក់ ១០០%ទេ​។ បើនិយាយពីសង្គមការងារវិញ​ សកម្មភាព និងលទ្ធផល​ ទើបជាការចង់បាន​របស់​អ្នក​សម្ភាសន៏​និងម្ចាស់ក្រុមហ៊ុន។ សម្មភាព និងលទ្ធផល​​គឺ​​សម្បត្តនៃការរកប្រាក់ចំនូលរបស់ម្ចាស់​សហគ្រាស។

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: