ព្រហ្មវិហារធម៌ ៤ សំខាន់យ៉ាងណាចំពោះមនុស្ស?
ព្រហ្មវិហារធម៌ ៤៖ គោលធម៌ដ៏ប្រសើរសម្រាប់អ្នកដឹកនាំ និងការរស់នៅ
"តើអ្នកដឹកនាំខ្មែរ រាប់តាំងពីមន្ត្រីរាជការថ្នាក់ក្រោម
រហូតដល់ថ្នាក់ដឹកនាំកំពូល មានព្រហ្មវិហារធម៌ហើយឬនៅ?"
ព្រហ្មវិហារធម៌ ៤ គឺជាគ្រឿងឋិតនៅដ៏ប្រសើរ
ជាគោលការណ៍ប្រព្រឹត្តិដ៏បរិសុទ្ធសម្រាប់មនុស្សជាតិ។ អ្នកដែលមានធម៌នេះក្នុងខ្លួន
រមែងមានជីវិតហ្មត់ចត់ និងប្រកបដោយសេចក្តីថ្លៃថ្នូរចំពោះមនុស្ស និងសត្វទាំងឡាយ
រួមមាន៖
១. មេត្តា (Loving-kindness)
សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឱ្យគេមានសេចក្តីសុខ
និងគិតធ្វើប្រយោជន៍ដល់មនុស្សសត្វទូទៅដោយមិនរើសអើង។
២. ករុណា (Compassion)
សេចក្តីអាណិតអាសូរ ជួយសង្រ្គោះអ្នកដទៃឱ្យរួចផុតពីទុក្ខលំបាក
និងការឈឺចាប់ផ្សេងៗ។
៣. មុទិតា (Sympathetic Joy)
មានសេចក្តីត្រេកអរ រីករាយនៅពេលឃើញអ្នកដទៃបានសុខ ឬទទួលបានជោគជ័យក្នុងជីវិត
ដោយគ្មានចិត្តឫស្យា។
៤. ឧបេក្ខា (Equanimity)
ការតាំងចិត្តជាកណ្តាល មិនលម្អៀងដោយក្ដីស្រឡាញ់ ឬក្ដីស្អប់។
ពិចារណានូវហេតុនិងផលតាមផ្លូវធម៌ និងច…