វគ្គទី៧៖ គាត់បាក់កម្លាំងចិត្ត Episode 7: He is discouraged.
វគ្គទី៧៖ គាត់បាក់កម្លាំងចិត្ត
«តើឯងគិតថា ការយកបន្លែផ្លែឈើបន្តិចបន្តួចមកផ្ទះគិតថា ជាការបញ្ជាក់ថាមានភាពកតញ្ញូចំពោះមីងហើយមែនទេ? នៅក្នុងគម្ពីរកតញ្ញូបាននិយាយថា ការតបស្នងសងគុណបុព្វការីជនដោយអាហារចាត់ទុកថា កតញ្ញូធុនអន់បំផុត ទោះជាឯងយកមាន់ទា ជ្រូកមកឱ្យពូរាល់ថ្ងៃ ក៏មិនឈ្មោះថា ជាមនុស្សកតញ្ញូដែរ។»
ឯងអាយុ ២០ ឆ្នាំហើយនៅមិនព្រមធ្វើការងារ មិនព្រមសិក្សារៀនសូត្រឱ្យបានច្បាស់លាស់ម្ដងណាសោះ ឯងធ្វើជាមនុស្សគ្មានហេតុផលតើឱ្យមីងសប្បាយចិត្តដូចម្ដេចទៅកើត?
យ៉ឺនស៊ឺ ដកដង្ហើមវឹបហូរទឹកភ្នែកច្រោក៖
«ពេលមុនម្ដាយរបស់ ម៉េងជឺ ផ្លាស់ទីលំនៅដល់ទៅបីដង ដើម្បីកុំឱ្យ ម៉េងជឺ ទទួលយកឥទ្ធិពលអាក្រក់ពីបណ្ដាមិត្តភក្តិជិតខាង ឪពុករបស់ ចាំងជឺ សុខចិត្តសម្លាប់ជ្រូក ដើម្បីបង្រៀនកូនឱ្យប្រកាន់យកសច្ចធម៌។ សម្រាប់ឯងវិញ មីងអប់រំបង្ហាត់បង្រៀន និយាយសឹកមាត់សឹកកហើយ ឯងនៅតែមិនបានការទាល់តែសោះ តើដោយសារមូលហេតុអ្វី? តើមីងមិនចេះអប់រំបង្ហាត់បង្រៀនឯងឱ្យក្លាយជាមនុស្សល្អទេឬ?»
មីងគិតថា មីងប្រឹងអស់លទ្ធភាពហើយ ការពិតចំណេះដឹងក្ដី គុណធម៌ក្ដី បើឯងរៀនទៅសុទ្ធតែជាទ្រព្យសម្បត្តិរបស់ឯងទាំងអស់ មីងមិនទាមទារអ្វីទាំងអស់។ មីងច…