នៅក្នុងវប្បធម៌ខ្មែរនិយាយថា "ខុសគេ"។ បានសេចក្ដីថាអ្នកណាមិន "ដូចគេ គឺខុស"។ មនុស្សនឹងមានអំណត់និងខន្តីច្រើន ប្រសិនបើគេគ្រាន់តែសំលឹងមើលគ្នាត្រឹមលក្ខខណ្ឌ "ប្លែកគ្នា"

យើងអាចដោះសារថា "ខុសគេ" គឺគ្រាន់តែមានន័យថា មិនដូចគ្នាប្លែកគេ ប៉ុណ្ណោះ, ប៉ុន្តែសូមកត់សំគាល់ថា ក្រៅពីពាក្យ "ខុសគេ" យើងក៏មានពាក្យថា ប្លែកគេ ឬផ្សេងពីគេដែរ។

ប៉ុន្តែយើងជ្រើសរើសប្រើពាក្យ "ខុសគេ" វិញ ពីព្រោះនៅក្នុងអនុសម្បជញ្ញៈរបស់យើងមានការជំនុំជម្រះគេរួចជាស្រេចទៅហើយ។