នៅពេលដែលយើង ​ត្រូវបានគេសួរ​​ពីមេដឹកនាំ អ្នកប្រាកដជានឹកគិតទៅដល់​ បុគ្គលណាម្នាក់ដែលធ្លាប់ជា​មេរបស់អ្នក​​ នឹកគិតពីបុគ្គលិកល​ណ្ខៈពាក្យសម្តី ភាពឆ្លៀវឆ្លាត​ឬអ្នកក៏អាចគិតទៅដល់បុគ្គលល្បីល្បាញ​ណាម្នាក់​ តាមរយៈការបង្ហាញតាមទូរទស្សន៍ ខ្សែភាពយន្ត ឬបុគ្គល​ល្បីក្នុង​ប្រវត្តិសាស្ត្ររបស់មនុស្សជាតិ​ដែលអ្នកកោតសរសើរ។ មិនមែនបុគ្គលដែល​សុទ្ធ​តែមានសញ្ញាប័ត្រ​​ពូកែវោហាសាស្ត្រ រូបសង្ហាបាន​ចាត់ទុកថាជាមេដឹកនាំល្អនោះទេ។ នេះបើយោងតាម​​ ការ​ស្ទង់មតិចុងក្រោយបានរកឃើញថា ​ដឹកនាំដែលជំនួញ​និងពូកែ​ដឹកនាំគឺ​ត្រូវមាន​លក្ខណៈដូចខាងក្រោម៖
នេះជាលក្ខណៈដ៏សំខាន់ទាំង ១០  នៃមេដឹកនាំដែលល្អ:
Here are 10 essential characteristics of a good leader:
១.  ភាពស្មោះត្រង់ Honesty 
មេដឹកនាំដែលល្អគឺជាមេដឹកនាំដែលអាចបង្កើតនូវការតភ្ជាប់នូវភាពស្មោះត្រង់ ​ជាមួយនិងមនុស្សទូទៅ​ហើយនិងបង្រៀនមនុស្ស​ទូទៅអោយ​ចេះ​ បង្កើតនូវភាពស្មោះត្រង់។ ការ​ជឿទុកចិត្តគឺជាមួល​ដ្ឋាននៃទំនាក់ទំនងល្អ ហើយក៏បានតភ្ជាប់អោយក្រុមការងារពួកគេដឹងថា​មេដឹកនាំ​របស់ ឈរនៅ​ខាងពួកគេ និងជឿរទុកចិត្តពួគគេ និងតែងតែមានការជឿទុកចិត្តលើពួកគេ។ ​
២. សមត្ថភាពក្នុងការធ្វើប្រតិភូកម្ម Ability To Delegate
មនុស្សម្នាក់ៗនៅក្នុងក្រុមមួយបាននាំមកនូវអ្វីផ្សេងៗខុសៗគ្នា ​ចូលមក ហើយមេដឹក​ដែលល្អគឺជា​មេដឹកដែលដឹងនិងចេះធ្វើការងារជាមួយនិង​ភាពខ្លាំង នឹងភាព​ខ្សោយនៃសមាជិកទាំងនោះ ក្នុងគោល​បំណង​ដើម្បីអ្វើអោយប្រាកដថាពួកគេបានបញ្ចេញនូវសម្ថភាពអោយអស់​ ពីលទ្ធភាព។
៣. សមត្ថភាពក្នុងការប្រស្រាយទាក់ទង Ability To Communicate
តាមរយៈការនិយាយស្តីពីគំនិតយោបល់របស់ពួកគេ មេដឹកនាំដែលល្អគឺអាចនិងដឹង ឬយល់ពីអារម្មណ៏​ឬក៏ស្វែងយល់ពីមិត្តភ័ត្ររបស់ពួក​គេ ហើយក៏មាន​ភាពងាយស្រួលក្នុងការប្រស្រាយទាក់ទងគ្នា។
៤. ភាពកំប្លុកកំប្លែង Sense Of Humor
ស្ថានភាពអវិជ្ជមានក៏តែតែងនិងមានកើតឡើង ប៉ុន្តែមេដឹកល្អក៏និងដឹងពីររបៀបនៃការ​ផ្តល់អោយ​នូវសមាជិករបស់ខ្លួន​ សប្បាយចិត្ត និងមានសន្តិតភាពផ្លូវចិត្តផងដែរ។ បរិយាកាស​ការងារដែលមាន​តែងភាពតានតឹងនិងមិនមានលទ្ធផលនៃភាពរីកចំរើនឡើយ​។ ការចេះធ្វើអោយសមា​ជិកមាន​ការសប្បាយចិត្ត និងស្ងាប់ចិត្ត​ជាមួលដ្ឋាននៃការជួយជំរុញអោយក្រុមការ​ងារឈានទៅដល់គោលដៅ។
៥.​ទំនុកចិត្ត Confidence
មេដឹកនាំល្អគឺជាមេដឹកនាំដែលបង្ហាញនូវទំនុកចិត្ត ក្នុងការប្រឈមមុខនូវបញ្ហាគ្រប់ជំពួក ហើយក៏ជំរុញនិងលើកទឹកចិត្តក្រុមរបស់ខ្លួន​​​ ចេះរំឭកពួកគេថា​ឧបសគ្គនូវតែមាន ការដោះស្រាយក៏នែបន្ត ឧបសគ្គជាវិថីនៃជ័យជំនះ។ មេដឹកនាំមានទំនុកចិត្តនឹងរក្សាភ្នែក​របស់គាត់​នៅលើ គោលដៅ ហើយនឹងមិនអនុញ្ញាតឱ្យអ្វីៗបង្អាក់ពួកគេពីការទទួលបានជោគជ័យនោះដែរ។
៦.​ ការប្តេជ្ញាចិត្ត Commitment
មេដឹកមានមួយចំនួយបានជំរុញអោយក្រុមរបស់ពួកគេខិតខំធ្វើយ៉ាងខ្លាំងខ្លា (work herd) ក្នុងខណៈពេលដែលមានក្រុមមួយផ្សេងទៀត​ផ្តល់នូវភារកិច្ចយ៉ាងមុមុតនូវរាល់កិច្ចការទាំងឡាយអោយបានសម្រាច់មួយរយភាគរយ។​  ក្រោយមកទៀតគឺជាប្រភេទនៃមេដឹកនាំដែលអាច​រំពឹងថានឹងសម្រេចបានច្រើនជាងនេះ។  ធ្វើការងារជាក្រុមបានល្អប្រសើរនៅពេលដែលពួកគេបានមើលឃើញថា ក្រុមមួយដែលពួក​គេបាន​ឆ្លើយ​គឺត្រឹមត្រូវដោយផ្នែកមួយនៃក្រុមរបស់ពួកគេ, ការចែករំលែក ការតស៊ូ និងជោគជ័យរបស់ពួកគេ។
៧.​ អាកប្បកិរិយាវិជ្ជមាន Positive Attitude
ការលើកទឹកចិត្តគឺជាគន្លឹះដើម្បីទទួលបានភាពជោគជ័យហើយវាអាចជាការពិបាកក្នុងការរក្សារការលើកទឹកចិត្តអោយស្ថិតនៅក្នុង ស្ថានភាព​វិជ្ជមានរហូត។ ការបង្ហាញនូវភាពអោនលំទោនប្រកបដោយសុទិដ្ឋិនិយម នៃអាកប្បកិរិយាថសុភាពរាប់សារ​ ទន់ភ្លន់និងរឹងពឹង ជាសញ្ញានៃ​ការបង្កើននូវការឡើងទឹកចិត្តនិងផ្តល់ទំនុកចិត្តបន្តែមទៀតដល់ក្រុម។
៨.. ការច្នៃប្រឌិត Creativity
នូវពេលខ្លះស្ថានភាពលំបាក់អាចនិងកើតមានឡើងដែលតម្រូវអោយអ្នកគិត ​​ មិនថាខាងក្នុងក្រុមឬក្រៅក្រុមគឺអាចជួយអ្នកបានដូចគ្នាក្នុង​កាល​ទេសៈណាមួយ។ អ្វីដែលសំខាន់នោះគឺមេដឹកនាំត្រូវបង្ហាញនូវភាពច្នៃប្រឌិតដែលអាចជួយជំរុញក្រុមតាមគ្រប់ស្ថានភាព។
៩. សមត្ថភាពក្នុងការបំផុសគំនិត Ability To Inspire
ការចេះបំផុសគំនិតអាចមានច្រើនរបៀប ប៉ុន្តែជាមេដឹកនាំមានសមត្ថភាពនឹងអាចបង្ហាញនូវសមត្ថភាពរបស់គាត់ដើម្បីដឹកនាំនិងជំរុញ ​លើក​ទឹក​ចិត្តដោយក្រុមរបស់គេអោយចេះចែករំលែកគំនិតនិងទស្សនៈរបស់ពួកគេ។
១០. វិចារណញាណ ឬការយល់ឃើញត្រូវ  Intuition
ជាចុងបញ្ចប់នេះ មេដឹកនាំដែលល្អគឺត្រូវមាន​វិចារណញណ គឺការយល់ឃើញត្រូវ គិតត្រូវនិយាយត្រូវ។ ពេលខ្លះឧបសគ្គនឹងកើតឡើងដែល​ គ្មាននរណាម្នាក់ដឹងនិងយល់ពីរបៀបដោះស្រាយបានសូម្បីតែអ្នក។  ក្នុងស្ថានភាពបែបនេះវាជាការសំខាន់ដើម្បីសាងនូវទំនុកចិត្ត​និងធ្វើឱ្យការ​សម្រេចចិត្តដ៏ត្រឹមត្រូវមួយ។
នេះជាលក្ខណៈដ៏សំខាន់ទាំង ១០  នៃមេដឹកនាំដែលល្អ:
Here are 10 essential characteristics of a good leader:
១.  ភាពស្មោះត្រង់ Honesty 
២. សមត្ថភាពក្នុងការធ្វើប្រតិភូកម្ម Ability To Delegate
៣. សមត្ថភាពក្នុងការប្រស្រាយទាក់ទង Ability To Communicate
៤. ភាពកំប្លុកកំប្លែង Sense Of Humor
៥.​ទំនុកចិត្ត Confidence
៦.​ ការប្តេជ្ញាចិត្ត Commitment
៧.​ អាកប្បកិរិយាវិជ្ជមាន​ Positive Attitude
៨. ការច្នៃប្រឌិត Creativity
៩. សមត្ថភាពក្នុងការបំផុសគំនិត Ability To Inspire
១០. វិចារណញាណ ឬការយល់ឃើញត្រូវ  Intuition

Related Posts Plugin for WordPress, Blogger...
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: