មនុស្សច្រើនជាង ៥០០នាក់ បានស្លាប់ ពីការរងនូវកម្តៅខ្លាំង នៅភាគខាងត្បូង នៃប្រទេសឥណ្ឌា នៅ ចំពេល ដែលរលកកម្តៅកំពុងតែបន្តកើនឡើង។


ទីភ្នាក់ងារ​​​ព័ត៌មាន​​​ចិនស៊ិនហួ បានឲ្យដឹង​​​នៅថ្ងៃអាទិត្យ ទី២ ខែមិថុនា​ ឆ្នាំ២០១៣​​​ថា សីតុណ្ហភាព​​​នៅក្នុងតំបន់ បាន​​​រងវាយ​ប្រហារ ដោយមិនផ្លាស់ប្តូរ ក្នុងកម្រិត ៤០ដឺក្រេ សម្រាប់​​​រយៈ​ពេល​​​ជិត២ខែ​​​ចុងក្រោយនេះ។ សីតុណ្ហ ភាពនេះ បាន​​​បង្កឲ្យមាន​​​គ្រោះ​រាំង​ស្ងួត ដោយមាន​​​អណ្តូងទឹកជាច្រើន បានកំពុងរីងស្ងួត។
ក្មេងមួយចំនួន បានចុះទៅក្នុងអណ្តូងទឹកដើម្បីព្យាយាមដងទឹក។ រដ្ឋបាលក្នុងតំបន់ បានរងនូវការរិះគន់សម្រាប់ ការមិនចាត់​វិធាន​ការ​គ្រប់គ្រាន់ឲ្យបានរហ័ស ដើម្បីប្រយុទ្ធប្រឆាំងនូងការខ្វះទឹក និងជួយអ្នកដែលត្រូវការតម្រូវ ការចាំបាច់។
មន្រ្តីរដ្ឋករទឹកក្នុងស្រុក បានឲ្យដឹងថា ពួកគេបានជីកអណ្តូងទឹកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែពួកគេមិនអាច ស្វែងរក​នូវ​ប្រភព​ទឹក​ថ្មីបានទេ។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: