ដោយ វត្តភ្នំ ថ្ងៃទី 3 Oct, 2013 ម៉ោង 17:28 | សិល្បៈកម្សាន្តអន្តរជាតិ
ក្រុងប៉ារីស ៖ យោងតាម​ការ​សិ​ក្សា​​មួយ របស់​​វិ​ទ្យា​ស្ថាន ដើ​ម្បី​​សិ​ក្សា​​ប្រ​ជា​សា​ស្ត្រ នៃ​​ប្រ​ទេស​​បា​រាំង បាន​ប​ង្ហាញឲ្យ​​​ដឹង​ថា ប្រ​ជា​ព​ល​រដ្ឋ​​នៅ​លើ​​ពិ​ភព​លោក នឹង​មាន​​ចំនួន​ ​ប្រាំបួ​ន​​ពាន់​​ប្រាំ​ពីរ​​រយ​​លាន​​នាក់ គិត​​ត្រឹម​​ឆ្នាំ​​២០៥០ដែល​​វា​​ស្ទុះ​ឡើង​ពី​ចំនួន ប្រាំ​ពីរពាន់​មួយរយ​លាន​នាក់ នៅ​ឆ្នាំ​២០១៣​នេះ​។​

​វិទ្យាស្ថាន​នេះ បាន​ផ្សព្វផ្សាយ​របាយការណ៍ ពា​ក់ណ្ដាល​ឆ្នាំ​របស់ខ្លួន​ថា ចំនួន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ពិភពលោក នឹងមាន​ពី​ដប់​ពាន់​លាន​នាក់ ទៅ​ដប​មួយ​ពាន់​លាន​នាក់ នៅ​ចុង​សតវត្ស​ន៍​នេះ​។ តាម​របាយការណ៍​រប​ស់​វិទ្យា​សា្ថ​ន​នេះ មាន​ភាព​ប្រហាក់ប្រហែល និង​ការសិក្សា​របស់ អង្គការសហប្រជាជាតិ និង​ធនាគារពិភពលោក​។​

​វិទ្យាស្ថាន​ដើម្បី​សិក្សា​ប្រជាសាស្ត្រ  នៃ​ប្រទេស​បារាំង  ក៏បាន​បញ្ជាក់ទៀតថា ចំនួន​ប្រជាពលរដ្ឋ នៃ​ប្រទេស ដែល​កើន​ខ្ពស់​ជាងគេ គឺ​ប្រទេស​ឥណ្ឌា ដែល​បច្ចុប្បន្ន មាន​មួយ​ពាន់​ពីរ​រយ​លាន​នាក់ នឹង​កើន​លើស​ប្រទេស​ចិន មាន​ជាង​មួយ​ពាន់​ពីរ​រយ​លាន​នាក់ ហើយ​ប្រទេស​នៅ​អាហ្វ្រិក នឹង​កើន​ជាង​ពីរដង គឺ​ពីរពាន់​ប្រាំ​រយ​លាន​នាក់ ដែល​បច្ចុប្បន្ន​មាន មួយ​ពាន់​មួយរយ​លាន​នាក់​៕

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: