ស្ពានវែងជាងគេបំផុតក្នុងពិភពលោក
1-Aug-2013, 3:48 PM
ចំណេះដឹងទូទៅ / ចំនួនទស្សនា: 223

ជាមួយនឹងប្រវែង៥៤០.៧០០ហ្វ៉ីត(១៦៤.៨០០ម៉ែត្រ) ស្ពាន Danyang-Kunshan Grand bridge បានក្លាយជាស្ពានដ៏វែងជាងគេលើពិភពលោក។

ស្ពានយក្សមួយនេះមានទីតាំងនៅខេត្ត Jiangsu ប្រទេសចិន។ការសាងសង់ប្រើ​រយៈពេលអស់៤ឆ្នាំ ដោយចំណាយទឹកប្រាក់យ៉ាងសម្បើមរហូតដល់៨.៥ពាន់លានដុល្លា។​ ការសាងសង់សំណង់យក្សនេះបានផ្តល់ការងារអោយកម្មករចំនួន១០.០០០នាក់ដែលជាហេតុផលនៃការចំណាយដ៏សម្បើមនោះ។

ជាមួយនឹងការប្រើសសរទ្ររហូតដល់ជាង២០០០ដើមនោះបានធ្វើអោយស្ពាននេះវែងជាងស្ពាន Golden Gate bridge ក្នុងទីក្រុង San Francisco ១៨ដងឯណោះ។ Danyang-Kunshan Grand bridge គឺជាស្ពានយក្សទំនើបអស្ចារ្យហើយត្រូវបានទទួលស្គាល់ជាផ្លូវការថាជាស្ពានវែងជាងគេលើពិភពលោកដោយគណៈកម្មាធិការកំណត់ត្រាពិភពលោក Guinness
ក្នុងឆ្នាំ២០១១ផងដែរ៕

ប្រែសំរួលដោយ: ចេង ស្រីម៉ូវ
រ​ក្សា​សិទ្ធិ​គ្រប់​យ៉ាងដោយ​: ភូមិ​អច្ឆរិយៈ
ប្រភព​អត្ត​បទៈ lee
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: