សែនស្តាយព្រះមហាវីរក្សត្រខ្មែរ
ខ្ញុំបាទឈ្មោះពេជ្រ ចង់ចាំជានិច្ច អង្គសម្តេចតា
វីរបុរស វាងវៃអស្ចារ្យ ប្រជាខេមរា
ចាំដល់សព្វថ្ងៃ។
ក្នុងប្រវត្តិសាស្រ្ត បានចារយ៉ាងច្បាស់ ឥតប្រែក្រឡៃ
រាល់ស្នាព្រហស្ថ មានច្រើនពេកក្រៃ ពាសពេញលើផ្ទៃ
នៃរដ្ឋកម្ពុជា។
រជ្ជកាលព្រះអង្គ បានសុខផូរផង់ គ្រប់រាស្រ្តប្រជា
សប្បាយក្អាក់ក្អាយ រស់សែនរមនា សាមគ្គីរូមគ្នា
គ្មានទុក្ខសៅហ្មង។
ព្រះអង្គស្មគ្រ័ស្មោះ បូជាកាយស្រស់ ដ៏ល្អហ្មត់ហ្មង
ឥតស្តាយស្រណោះ សូមចាំប្អួនបង ព្រោះតែព្រះអង្គ រុងរឿងពេកក្រៃ។
តែសែនអនិច្ចា ដប់ប្រាំតុលា មច្ចុរាជចង្រៃ
ឆក់យកសង្ខា ព្រះមហាក្សត្រថ្លៃ លាចាកលោកិយ
ចោលរាស្រ្តហើយណា។
ពេលឭដំណឹង ស្ទើរបាត់ប្រលឹង ព្រោះស្តាយក្សត្រា
ធ្លាប់ស្តាប់សូរសៀង ដ៏មានខ្លឹមសារ ស្រាប់តែកាយា
ចាកលោកទៅហើយ។
និពន្ធដោយៈ គង់ពេជ្រ ភ្នំពេញ ថ្ងៃសុក្រ ទី ១៤ខែ កុម្ភៈ ឆ្នាំ ២០១៣
និពន្ធដោយៈ គង់ ពេជ្រ
Post A Comment: