លក្ខណ៍របស់បុរសស្ត្រី
 I.​បុរសគ្រប់លក្ខណ៍
បុរសដែលប្រកបដោយលក្ខណៈ ២៦ ប្រការ ហៅថា​បុរស​​គ្រប់​លក្ខណ៍គឺៈ
1. ឧស្សាហ៍ខ្នះខ្នែងធ្វើការងារ រៀនសូត្រ មិនប្រកាន់ខ្លួន
2. មិនចេះលួចប្លន់កេងកិបឆបោក
3. មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
4. មិនរំភើបញាប់ញ័រភ័យផ្តេសផ្តាស
5. មិននិយាយកុហកភូតភរអោយលើសពីការណ៍ពិត
6. មិននិយាយត្រាប់ឲ្យគេអៀនខ្មាស
7. បានលឺដំណឹងអ្វីហើយ វិនិច្ឆ័យសិន ទើបជឿជាក្រោយ
8. ធ្វើការងារមិនរួសរាន់ពេក មិនយឺតយូរពេក
9. មិនចេះនិយាយបំផ្លើសសើចលេង
10.    ចេះទទួលភ្ញៀវពន្លឺមិនរើសមុខ
11.  មានថ្នាំកែរោគបំរុងទុកមិនខ្វះក្នុងពេលត្រូវការ
12. មិនប្រាប់ការណ៍សម្ងាត់ដល់អ្នកដទៃ
13. មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ

14.មានចិត្តអត់ធន់ តស៊ូមិនរួញរាចំពោះកិច្ចការ
15. មានស្វាមីភ័ក្តិចំពោះនាយចៅហ្វាយ
16. មិនចេះឡិកឡក់ចំពោះស្រីក្រមុំ
17.ស្គាល់ចំណេញស្គាល់ខាត
18. រកប្រដាប់តុបតែងខ្លួនអោយភរិយា បុត្រធីតា និងខ្លួនឯង
19.មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
20.ដឹងគុណ តបគុណ សរសើរគុណ នៃអ្នកមានគុណ
21.គោរពតាមឪវាទមាតាបិតា ញាតិមិត្រ និងអ្នកប្រាជ្ញ
22.ចេះអត់ទ្រាំស្តាប់នូវពាក្យដែលស្តីបន្ទោស ប្រដៅ
23.មានកាយវាចាសមរម្យមិនឆ្គង
24. អោយដំណឹងមនុស្សក្នុងផ្ទះហើយសឹមដើចេញទៅ
25. ចេះវាយប្រដៅកូនដោយរពាត់យ៉ាងតូច
26.ខឹងឆាប់បាត់ មិនចងកំហឹងទុក

II.​ស្រ្តីគ្រប់លក្ខណ៍
ស្ត្រីដែលប្រកបដោយលក្ខណៈ៣១ ប្រការ ហៅថាស្ត្រីគ្រប់លក្ខណ៍គឺៈ
1.   មិនចេះអេចអូចនិយាយដើមគេ
2.   ចេះគួរសមទទួលមាតាបិតា និងស្វាមី
3.   ដឹងគុណ តមគុណមាតាបិតា ញាតិសន្តានទាំងពីរខាង
4.   មិនចេះដេកថ្ងៃ
5.   មិនវង្វេង ភ្លេចមុខភ្លេចក្រោយ
6.   ចេះថែទាំរបស់ទ្រព្យ
7.   មិនផិតក្បត់ស្វាមី
8.   មិនចេះប្រច័ណ្ឌស្វាមី
9.   គ្មានកលមាយា
10.     មិនរសាយសក់អោយគេឃើញ
11.     មានចិត្តអត់ធន់ធ្ងន់ធ្ងរ
12.     មានជើងស្រាល មិនតន្ត្រំក្តុងក្តាំង
13.     មិនឈរ ឬអង្គុយសំញែងកាយអោយគេឃើញ
14.     មិនដើរញិកញ៉ក់កាច់រាង
15.     ចេះសង្រួមភ្នែក មិនក្រឡេករឡេមរឡាម
16.     មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ
17.     មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ
18.     មានសំឡេងតិចច្បាស់លាស់
19.     មិនចេះឡេះឡោះលេងសើច
20.     មិននិយាយផ្តោះផ្តងចំពោះបុរស
21.     មិនទម្រន់ ធ្វើការណា ធ្វើទាល់តែហើយការនោះ
22.     ទៅណាឆាប់ត្រឡប់វិញ
23.     ចេះទុកដាក់ឥវ៉ាន់ ក្នុងពេលគួរទុកដាក់
24.     ចេះរៀបចំផ្ទះសម្បែង
25.     ចេះតុបតែងគ្រឿងឧបភោគ-បរិភោគ
26.     ខ្លាចចិត្តស្វាមី មាតាបិតា ហើយគោរពតាមឪវាទ
27.     បរិភោគចំណីអាហារក្រោយមាតាបិតា និងស្វាមី
28.     ឈប់បរិភោគមុនមាតាបិតា និងស្វាមី
29.     ដេកលក់ក្រោយស្វាមី
30.     ភ្ញាក់មុនស្វាមី
31.     មានមេត្តាករុណា ចេះធ្វើបុណ្យទាន

បុរសស្ត្រីដែលប្រកបដោយលក្ខណៈគ្រប់ពេញលេញ ហៅថាប្រុសគ្រប់លក្ខណ៍ ស្រីគ្រប់លក្ខណ៍។ លក្ខណៈបុរសស្រី្តគ្រប់លក្ខណ៍ដូចខាងលើនេះ បើតាមសម័យបច្ចុប្បន្ននេះ ឃើញ​ថាមាន​លក្ខណៈ​ខ្លះ​​ហួសស​ម័យទៅហើយ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ បើបុរសស្ត្រីណាប្រកបដោយ​លក្ខណៈ​ដូចបានបរិយាយជាគោលៗ ក្នុងទីនេះ បុរសស្ត្រីនោះ គួររាប់ថាមនុស្ស​គ្រប់​លក្ខណៈដូចបាន​បរិយាយ​ជាគោលៗ ក្នុងទីនេះ បុរសស្ត្រីនោះ គួររាប់ថាជាមនុស្សគ្រប់លក្ខណ៍បានដោយបរិបូណ៍។

ដកស្រង់ពីកម្ពុជសូរិយា (ព្រូច ភុម) ទំព័រ ៥២ ឆ្នាំទី ៥៣ លេខ៣
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: