«ព្រះពុទ្ធសាសនានៅសម័យសង្គមរាស្ត្រនិយម»

សិក្សាអំពីប្រវត្តិ និងការរីកចម្រើននៃព្រះពុទ្ធសាសនានៅសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ និងតួនាទីវត្តអារាមចំពោះសង្
«ព្រះពុទ្ធសាសនានៅសម័យសង្គមរាស្ត្រនិយម»
ប្រធានបទៈ «ព្រះពុទ្ធសាសនានៅសម័យសង្គមរាស្ត្រនិយម» ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលមានអារ្យធម៌ជាយូរយាណាស់មកហើយ ហើយឥទ្ធិពលនៃព្រះពុទ្ធសាសនាបានជ្រួតជ្រាបដល់ក្រឪបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ទោះបីជាមានសម័យកាលខ្លះមានការប្រែប្រួលក៏ដោយ ព្រះពុទ្ធសាសនានៅតែស្ថិតស្ថេរក្នុងស្រុកខ្មែរជានិច្ច។ ហេតុតែខ្មែរបានឆ្លងកាត់សម័យកាលអស់ជាច្រើននោះ ក្រុមអាត្មាភាពខ្ញុំបាទ សូមលើកយកនូវព្រះពុទ្ធសាសនានៅសម័យសង្គមរាស្រ្តនិយមមកបង្ហាញ ថាតើព្រះពុទ្ធសាសនានាសម័យនោះមានសារៈសំខាន់យ៉ាងណាចំពោះសង្គម និងប្រជាពលរដ្ឋខ្មែរ? ១. ព្រះពុទ្ធសាសនាសម័យសង្គមរាស្ត្រនិយម ប្រទេសកម្ពុជាបានទទួលឯករាជ្យ និងកាន់នយោបាយធម្មាធិបតីយ្យមានសិទ្ធិសេរីភាពបរិបូណ៌។ ប្រទេសកម្ពុជាមានភ័ព្វសំណាងដោយមានសម្តេច ព្រះនរោត្តម សីហនុ ព្រះឧបយុវរាជ ជាព្រះប្រមុខរដ្ឋ ជាព្រះអគ្គមគ្គុទ្ទេសក៍ ជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភ ព្រះអង្គជានាយកដឹកនាំប្រទេសឱ្យប្រជារាស្ត្ររួចផុតពីទុក្ខភ័យគ្រោះថ្នាក់ បានឋិតនៅក្នុងសុខសន្តិភាព ជួបនឹងភាពសម្បូណ៍សប្បាយ។ រីឯព្រះពុទ្ធសាសនា ដោយមានការគាំទ្រនិងទំនុកបរុងផ្ចុងផ្តើមគ្រប់បែបយ៉ាងពីសំណាក់ពុទ្ធសាសនិជនដែលម…