វិធីយកឈ្នះភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ
វិធីយកឈ្នះភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ ✍️ អត្ថបទដោយ៖ Roger Bourne
ស្រមៃថា អ្នកកំពុងអង្គុយលេងយ៉ាងសប្បាយរីករាយ និងធូរអារម្មណ៍
នៅក្នុងពិធីជប់លៀងលាគ្នារបស់មិត្តរួមការងារម្នាក់ឈ្មោះ Joe។
រំពេចនោះ មេរបស់អ្នកដើរមកជិត ហើយសួរថា៖ «បន្តិចទៀត (ប្រហែល ១០ នាទីទៀត)
ជួយឡើងនិយាយពាក្យជូនពរ និងលាទៅកាន់ Joe បន្តិចបានទេ?»
«ខ្ញុំ... ខ្ញុំនិយាយមិនកើតទេមេ!» អ្នកឆ្លើយតបទាំងភ្ញាក់ផ្អើល និងគាំងបំពង់ក។
រលកនៃភាពភ័យខ្លាចក៏ចាប់ផ្ដើមបុកឡើងភ្លាមៗ៖ «ខ្ញុំធ្វើមិនបានទេ!» «ខ្ញុំប្រាកដជាឆ្កួតហើយ
បើហ៊ានឡើងនិយាយ!»
អ្នកព្យាយាមប្រកែកក្នុងចិត្ត ប៉ុន្តែវាមិនបានផលទេ...
រហូតដល់អ្នកនឹកស្រមៃចង់ឱ្យដីហែកលេបខ្លួនឯងបាត់ឥឡូវហ្នឹងតែម្តង។
ប៉ុន្តែ រឿងហ្នឹងក៏មិនបានកើតឡើងដែរ។
ការនិយាយជាសាធារណៈ តែងតែបង្កើតឱ្យមានការព្រួយបារម្ភ
និងភ័យព្រួយយ៉ាងខ្លាំងចំពោះមនុស្សភាគច្រើន
ជាពិសេសនៅពេលដែលពួកគេត្រូវឡើងនិយាយជាលើកដំបូង។
ប៉ុន្តែការពិតនោះគឺ ការនិយាយនៅមុខប្រជាជនច្រើន តែងតែជាការលាយឡំគ្នារវាង
«ភាពភ័យរន្ធត់» និង «ភាពរំភើបញាប់ញ័រ»។
វាជារឿងធម្មតាសម្រាប់មនុស…