តើពេលណាទើបជាពេលវេលាត្រឹមត្រូវក្នុងការទិញឡាន? ក្បួនវិន័យហិរញ្ញវត្ថុដែលអ្នកត្រូវដឹង

ស្វែងយល់ពីក្បួនហិរញ្ញវត្ថុ 20-4-10 និងរបៀបគ្រប់គ្រងខ្លួនឯងកុំឱ្យធ្លាក់ក្នុងអន្ទាក់បំណុល ដោយសារតែការចង់បានឡានហួសពីសមត្ថភាព។ ជៀសវាងការរស់នៅដើម្បីតែរូបភា
តើពេលណាទើបជាពេលវេលាត្រឹមត្រូវក្នុងការទិញឡាន? ក្បួនវិន័យហិរញ្ញវត្ថុដែលអ្នកត្រូវដឹង
អត្ថបទទី ២៦២៖ តើពេលណាទើបជាពេលវេលាត្រឹមត្រូវ ក្នុងការទិញឡាន? នៅក្នុងសម័យកាលបច្ចុប្បន្ន ការមានរថយន្តជិះមិនមែនជារឿងចម្លែកនោះទេ។ មនុស្សភាគច្រើនមិនថាកំពុងបង់រំលស់ ឬទិញដាច់សុទ្ធតែមានរថយន្តប្រើប្រាស់ ដើម្បីសម្រួលដល់ការធ្វើដំណើរ។ អ្នកខ្លះមិនត្រឹមតែមានមួយគ្រឿងទេ គឺមានច្រើនគ្រឿងថែមទៀតផង។ ប៉ុន្តែសំណួរដ៏សំខាន់គឺ៖ តើពេលណាដែលយើងពិតជាគួរទិញឡាន? ដើម្បីកុំឱ្យការវិភាគនេះហាក់ដូចជាការនិយាយតាមអារម្មណ៍ផ្ទាល់ខ្លួន ខ្ញុំសូមលើកយកទស្សនៈពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលល្បីល្បាញមកចែករំលែក៖ ១. ក្បួនរបស់លោក Dave Ramsey៖ "គ្មានសាច់ប្រាក់ កុំទិញ" លោក Dave Ramsey គឺជាអ្នកជំនាញដែលជួយសង្គ្រោះប្រជាជនអាមេរិកជាច្រើនលាននាក់ឱ្យរួចផុតពីបំណុល។ គោលការណ៍របស់លោកគឺសាមញ្ញបំផុត៖ "បើអ្នកគ្មានលុយសុទ្ធក្នុងដៃគ្រប់គ្រាន់ទេ កុំទិញរថយន្តដោយការបង់រំលស់ឱ្យសោះ"។ ការបង់រំលស់ គឺជាការដកហូតចំណូលនៅថ្ងៃអនាគតរបស់អ្នកមកចំណាយនៅថ្ងៃនេះ ដែលវានាំឱ្យអ្នកធ្លាក់ក្នុងអន្ទាក់បំណុលយ៉ាងងាយ។ ២. ក្បួន 20-4-10៖ សម្រាប់អ្នកដែលចាំបាច់ត្រូវបង់រំលស់ ក្នុងករណីដែលអ…