នីតិវិធី និងឯកសារចាំបាច់សម្រាប់ស្នើសុំផ្តល់សៀវភៅស្នាក់នៅ (សៀវភៅលឿង)

ស្វែងយល់ពីឯកសារសំខាន់ៗដែលត្រូវត្រៀម និងទីកន្លែងសម្រាប់ដាក់ពាក្យស្នើសុំផ្តល់សៀវភៅស្នាក់នៅ យោងតាមការណែនាំពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
នីតិវិធី និងឯកសារចាំបាច់សម្រាប់ស្នើសុំផ្តល់សៀវភៅស្នាក់នៅ (សៀវភៅលឿង)
មគ្គុទ្ទេសក៍៖ ការស្នើសុំផ្តល់សៀវភៅស្នាក់នៅ (សៀវភៅលឿង) 📍 ទីកន្លែងស្នើសុំ៖ បងប្អូនត្រូវទៅដាក់ពាក្យនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃទីលំនៅអចិន្ត្រៃយ៍ដែលបងប្អូនកំពុងរស់នៅ។ យោងតាមការណែនាំពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មេគ្រួសារ ឬអ្នកតំណាងត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួន ដើម្បីបំពេញបែបបទស្នើសុំដូចខាងក្រោម៖ 📋 ឯកសារដែលត្រូវភ្ជាប់មកជាមួយ៖ មានទីលំនៅអចិន្ត្រៃយ៍ពិតប្រាកដក្នុងដែនសមត្ថកិច្ចប៉ុស្តិ៍។ រូបថតមេគ្រួសារ ទំហំ ៤x៦ ចំនួន ៤ សន្លឹក។ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។ សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ក្នុងករណីមានប្តី ឬប្រពន្ធ)។ លិខិតអនុញ្ញាតផ្លាស់ប្តូរទីលំនៅពីប៉ុស្តិ៍នគរបាលរដ្ឋបាលទីកន្លែងចាស់ (ប្រសិនបើមានការផ្លាស់ប្តូរទីកន្លែងស្នាក់នៅ)។ សមាជិកគ្រួសារខ្មែរដែលវិលមកពីក្រៅប្រទេស ត្រូវមានលិខិតបញ្ជាក់ពីការធានាអះអាងពីមេគ្រួសារ ឬសាក្សី។ ករណីជនបរទេសអន្តោប្រវេសន៍ ត្រូវមានប្រកាសទទួលស្គាល់របស់ក្រសួងមហាផ្ទៃ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដែលមានសុពលភាព។ សម្គាល់៖ សម្រាប់ការស្នើសុំសៀវភៅស្នាក់នៅថ្…