ជំនឿវិញ្ញាណនិយម (Animism) និងអាថ៌កំបាំងអ្នកតាខ្មែរ | ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍
ជំនឿវិញ្ញាណនិយម (Animism) ស្វែងយល់អំពីឫសគល់នៃជំនឿខ្មែរបុរាណ មេ មត់ អារក្ស អ្នកតា ព្រះភូមិ ជំនាងផ្ទះ
ម្រេញគង្វាល ជាដើម ជាវិញ្ញាណសក្តិសិទ្ធិទាំងឡាយ នៅក្នុងជំនឿអ្នកតា
ឬជំនឿវិញ្ញាណនិយម (Animism) ដែលមានអាយុយូរអង្វែង នៅក្នុងទឹកដីខ្មែរ
មុនសម័យព្រាហ្មញ្ញសាសនា និងពុទ្ធសាសនា ហើយក៏នៅមានឥទ្ធិពល
បន្តរហូតមកដល់សព្វថ្ងៃនេះ នៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ ដូចជា នៅលាវ ថៃ
និងប្រទេសខ្មែរជាដើម។
នៅក្នុងជំនឿវិញ្ញាណនិយមណេះ គេច្រើនគោរព វិញ្ញាណប្លែកៗ ទៅតាមមុខងារផ្សេងៗ
ដូចជា៖
ក. អ្នកតា ៖ អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅ អាស្រ័យព្រៃភ្នំ ជាជម្រក។
ខ. អារក្ស ៖ អ្នករក្សាទឹក និងសត្វ ដែលរស់នៅ អាស្រ័យដោយទឹកជាជម្រក។
គ. មេមត់ ៖ អ្នករក្សាវិន័យនិងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ。
ឃ. ព្រះភូមិ ៖ អ្នករក្សាដីភូមិចំការដំណាំ។
ង. ជំនាងផ្ទះ ៖ អ្នករក្សាការពារលំនៅស្ថាន។
ច. ម្រេញគង្វាល ៖ អ្នករក្សាកុមារ និងជនដែលមិនអាចជួយរក្សាខ្លួនឯងបាន
ដូចជាអ្នកពិការនិងចាស់ជរា។
ឆ. កូនក្រក ៖ អ្នករក្សាសព្វសត្វដែលបម្រើប្រយោជន៍គ្រួសារ ដួចជា សេះ គោ ក្របី
ដំរី ឆ្កែឆ្មា ជ…