មាន​បញ្ញា ប្រសើរជាងមានទ្រព្យ

រឿងនិទានអប់រំអំពីភាពវាងវៃរបស់បុរសចាស់ម្នាក់ដែលប្រើបញ្ញាដើម្បីតតាំងជាមួយសេដ្ឋីចិត្តខ្លាំងនៅចំពោះមុខតុលាការ។ តើបញ្ញាពិតជាមានតម្លៃជាងទ្រព្យសម្បត្តិមែនដែរ
មាន​បញ្ញា ប្រសើរជាងមានទ្រព្យ
បញ្ញា ប្រសើរជាងមានទ្រព្យ កាលកន្លងយូរមកហើយ បុរសចាស់ក្រីក្រម្នាក់បានជិះសេះ ធ្វើដំណើរទៅកាន់ស្រុកមួយ។ នៅពាក់កណ្តាលផ្លូវ គាត់បានចងសេះរបស់គាត់នៅនឹងដើមឈើមួយដើម ហើយក៏ទៅទទួលទានអាហារដែលបានខ្ចប់មក។ មួយសន្ទុះបន្ទាប់មក ក៏មានសេដ្ឋីម្នាក់មកឈប់សេះនៅត្រង់ហ្នឹងដែរ ហើយចងសេះរបស់គាត់នៅនឹងដើមឈើ ដែលបុរសចាស់នោះបានចង។ បុរសចាស់ឃើញដូច្នោះទើបប្រាប់សេដ្ឋីថា៖ “សូមកុំចងសេះរបស់លោកជិតសេះរបស់ខ្ញុំ វាកាចខ្លាំងណាស់ អាចប្រទូសរ៉ាយសេះរបស់លោកមកដល់ជីវិតក៏បាន សូមមេត្តាយកទៅចងនៅកន្លែងផ្សេងវិញទៅបាទ”។ “យើងចងនៅឯណាក៏បាន ហើយយើងជាអ្នកមាន នរណាមកធ្វើអីយើងបាន” សេដ្ឋីតបយ៉ាងគម្រោះគម្រើយ។ បុរសចាស់តបថា “ខ្ញុំប្រាប់លោកដោយសេចក្តីប្រាថ្នាល្អទេតើ កាលបើលោកមិនជឿក៏ស្រេចតែចិត្តលោកទៅចុះ”។ បន្ទាប់មកសេដ្ឋីក៏ចងសេះនៅនឹងដើមឈើដដែល រួចដើរទៅទទួលទានអាហារ។ មិនយូរប៉ុន្មាន សេះទាំងពីរក៏បានពុះកញ្ជ្រោលដាក់គ្នាយ៉ាងខ្លាំង។ បុរសចាស់និងសេដ្ឋីក៏រត់ទៅចាប់សេះរៀងៗខ្លួន តែវាបានយឺតពេលទៅហើយ ព្រោះសេះរបស់សេដ្ឋីត្រូវសេះរបស់បុរសចាស់ចាត់ការរហូតដល់ស្លាប់បាត់ទៅហើយ។ “នែ៎ អាកញ្ចាស់!! ឯងនឹងធ្វើដូចម្…