ការប្រៀបធៀបសង្គ្រាមវៀតណាម និងអ៊ីរ៉ង់៖ មេរៀនយុទ្ធសាស្ត្រ និងគោលដៅជីវិត
តើសង្គ្រាមជាមួយអ៊ីរ៉ង់ និងសង្គ្រាមវៀតណាម ដូចគ្នាត្រង់ណា? វិភាគសង្គ្រាម និងមេរៀនពីប្រវត្តិសាស្ត្រ
សួស្តីទាំងអស់គ្នា។ នៅក្នុងអត្ថបទនេះ
ខ្ញុំនឹងនិយាយអំពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងវៀតណាម
ហើយធ្វើការប្រៀបធៀបជាមួយស្ថានការណ៍សង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដើម្បីមើលថា
តើវាមានចំណុចដូចគ្នា និងខុសគ្នាយ៉ាងដូចម្តេច។
🎖️ សង្គ្រាមវៀតណាម (1955-1975)
ជាសង្គ្រាមមនោគមវិជ្ជារវាងវៀតណាមខាងជើង (កុម្មុយនិស្ត) និងវៀតណាមខាងត្បូង
(អាមេរិកគាំទ្រ) អូសបន្លាយ ២០ ឆ្នាំ។
📊 តួលេខអ្នកស្លាប់ សរុបប្រហែល៖ ៣ លាននាក់ កងទ័ពអាមេរិក៖ ៦ ម៉ឺននាក់ វៀតណាម៖ រាប់លាននាក់ មូលហេតុដែលអាមេរិកពិបាកឈ្នះ
ភូមិសាស្ត្រវៀតណាម៖ មានព្រៃភ្នំសមស្របសម្រាប់សង្គ្រាមឈ្លប
(Guerrilla warfare) ធ្វើឱ្យអាវុធទំនើបៗដូចជារថក្រោះ
និងយន្តហោះពិបាកប្រើការ។
យុទ្ធសាស្ត្រវៀតកុង៖ "វាយហើយរត់"
មិនឈរជើងនៅទីតាំងមួយច្បាស់លាស់ ធ្វើឱ្យសត្រូវពិបាកកម្ចាត់។
ផ្លូវ Ho Chi Minh៖ ផ្លូវដឹកជញ្ជូនស្បៀងឆ្លងកាត់ឡាវ
និងកម្ពុជា ដែលអាមេរិកពិបាកកាត់ផ្តាច់។
គ្មានគោលដៅច្បាស់៖ អាមេរិកមិនបានកំណត់ថា &…