ពេលវេលាទើបដឹងថាក្តីស្រឡាញ់ មានតំល្លៃធំធេង
តម្លៃនៃក្តីស្រឡាញ់ និងពេលវេលា
កាលព្រេងនាយ នៅលើកោះដ៏ដាច់ស្រយាលមួយ
គឺជាទីជម្រកនៃអារម្មណ៍ជាច្រើនរស់នៅជុំគ្នា មានទាំង
ក្តីរីករាយ ,
សេចក្តីសោកសៅ ,
ក្តីស្រឡាញ់ ,
ចំណេះដឹង និង
ភាពស្រស់ស្អាត ជាដើម។ ថ្ងៃមួយ
មានការប្រកាសអាសន្នថា កោះនេះនឹងត្រូវលិចលង់ក្នុងពេលឆាប់ៗខាងមុខ។ ឮដូច្នោះ
អារម្មណ៍ទាំងអស់ក៏ប្រញាប់ប្រញាល់រៀបចំទូក ដើម្បីចាកចេញពីកោះនេះរៀងៗខ្លួន។
ក្នុងចំណោមនោះ មានតែ
ក្តីស្រឡាញ់ មួយប៉ុណ្ណោះដែលមិនព្រមចាកចេញ។
នាងចង់នៅក្បែរកោះនេះ រហូតដល់ដំណាក់កាលចុងក្រោយ។
លុះដល់ពេលដែលកោះជិតនឹងលិចបាត់ទៅហើយ ក្តីស្រឡាញ់ក៏សម្រេចចិត្តហៅគេឱ្យជួយ។
នាងបានឃើញ
ភាពស្តុកស្តម្ភ
កំពុងអ៊ុំទូកដ៏ធំមួយឆ្លងកាត់ទីនោះ។
ក្តីស្រឡាញ់៖ "ភាពស្តុកស្តម្ភ!
តើអ្នកអាចជួយយកខ្ញុំចេញពីកោះនេះបានទេ?"
ភាពស្តុកស្តម្ភ៖ "ទេ! ខ្ញុំមិនអាចជួយអ្នកបានទេ
ព្រោះលើទូកខ្ញុំពេញទៅដោយមាសពេជ្រជាច្រើន គ្មានកន្លែងទំនេរសម្រាប់អ្នកឡើយ។"
បន្ទាប់មក ក្តីស្រឡាញ់ក៏ស្រែកហៅ
ភាពស្រស់ស្អាត
ដែលកំពុងជិះទូកដ៏ស្អាតឆ្លងកាត់ដែរ។ ប៉ុ…