ពាក្យមួយម៉ាត់ដែល 'សម្លាប់' ទឹកចិត្តកូនឱ្យបរាជ័យតាំងពីមិនទាន់ចាប់ផ្ដើម

ស្វែងយល់ពីផលវិបាកនៃការប្រៀបធៀបកូន និងសារៈសំខាន់នៃការលើកទឹកចិត្តបុត្រធីតា តាមរយៈទស្សនៈដាស់តឿន
ពាក្យមួយម៉ាត់ដែល 'សម្លាប់' ទឹកចិត្តកូនឱ្យបរាជ័យតាំងពីមិនទាន់ចាប់ផ្ដើម
កូនយើងមិនដូចកូនគេ ឬមកពីម៉ែឪយើងមិនដូចម៉ែឪគេ? លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តែងប្រមើលមើលឃើញថា អ្នកអាណាព្យាបាលមួយចំនួនហាក់រមែងបន្ទោសបង្អាប់ដល់បុត្រខ្លួនថា កូនខ្លួនមិនល្អនេះ មិនល្អនោះ មិនដូចនឹងកូនគេ តែបើកូនធ្វើត្រូវ ឬសម្រេចអ្វីមួយនោះ គឺពុំដែលពោលពាក្យសរសើរម្ដងណាឡើយ។ ការបន្តុះបង្អាប់បែបនេះ ជាហេតុធ្វើឱ្យបុត្រាបុត្រីខ្លួនឮហើយ បាក់ទឹកចិត្ត អស់សង្ឃឹម និងលែងចង់ធ្វើអ្វីទាំងអស់ ព្រោះខ្លាចនាំមកនូវផលអវិជ្ជមាន និងគ្មានកម្លាំងចិត្តប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឱ្យទាន់សង្គមឡើយ។ "ជួនកាលមិនមែនមកពី 'កូនយើងមិនដូចកូនគេ' នោះទេ តែការពិតគឺមកពី 'ម៉ែឪយើងមិនដូចម៉ែឪគេ' ។" 🔍 ការរៀបចំ និងការយកចិត្តទុកដាក់ លោកឧកញ៉ាបានស្រាយបញ្ជាក់ថា ម៉ែឪគេចេះរៀបចំទុកដាក់កូន ងូតទឹកឱ្យកូន រៀបចំប្រដាប់ប្រដាឱ្យកូនទៅសាលារៀន បញ្ចុកអាហារ និងទម្លាប់ពោលពាក្យសរសើរ ចេះប្រើចិត្តសាស្ត្រលើកទឹកចិត្ត និងនិយាយស្ដីល្អៗទៅកាន់កូន។ តែផ្ទុយទៅវិញ ម៉ែឪខ្លះទៀត ព្រលឹមឡើងផឹកស្រា លេងបៀរ ប្រើហិង្សា ឈ្លោះទាល់ទែងគ្នា ជេរប្រទេចគ្នា និងប្រើពាក…