៥ មេរៀនជីវិតសំខាន់ៗផ្លាស់ប្តូរគំនិត ជោកវាសនា និងគ្រប់គ្រងលុយឱ្យជោគជ័យ
កំណត់ត្រាគំនិត - ជីវិត និងសង្គម
មេរៀនជីវិតពី Talk Show៖ ផ្នត់គំនិតអ្នកមាន វិធីគ្រប់គ្រងលុយ
និងការអភិវឌ្ឍខ្លួន
ការជជែកដេញដោលគ្នានៅក្នុងកម្មវិធី Podcast
ជារឿយៗតែងតែបង្កប់នូវគំនិតមុតស្រួចដែលអាចដាស់ស្មារតីយើងឱ្យភ្ញាក់ខ្លួន។
ថ្ងៃនេះ
Bongsokla សូមដកស្រង់និងសង្ខេបនូវអត្ថន័យជ្រាលជ្រៅជុំវិញបញ្ហាសង្គម
ការរស់នៅ ការតស៊ូ និងក្បួនគ្រប់គ្រងហិរញ្ញវត្ថុ
ដើម្បីទុកជាទុនសម្រាប់ការអភិវឌ្ឍខ្លួនរបស់បងប្អូនទាំងអស់គ្នា។
💡 ១. ហេតុអ្វីយើងត្រូវ "ខ្លាចក្រ"?
បើយើងមិនខ្លាចក្រទេ ជីវិតយើងនឹងជួបភាពក្រីក្រជាក់ជាមិនខាន។
ភាពក្រីក្រគឺជារឿងដ៏លំបាក វានាំមកនូវការមើលងាយ
សូម្បីតែពីសំណាក់មនុស្សជុំវិញខ្លួន មិត្តភក្តិ ឬសូម្បីតែក្រុមគ្រួសារ។
ដូច្នេះ កុំទាន់ខ្វល់ពីរឿងបង្កើតមិត្តភក្តិឱ្យបានច្រើន ខំប្រឹងរកចំណូលសិនទៅ
នៅពេលដែលយើងរឹងមាំ មិត្តភក្តិនឹងកើនឡើងដោយឯកឯង។
🌱 ២. ឥទ្ធិពលនៃពាក្យសម្ដីរបស់ឪពុកម្ដាយ (ទ្រឹស្ដីដើមឫស្សី)
ពាក្យសម្ដីលើកទឹកចិត្តរបស់ឪពុកម្ដាយ អាចកែប្រែវាសនាកូនបានមួយជីវិត។
ការដែលឪពុកម្ដាយតែងតែសរសើរថា
…