មេរៀនជីវិតអ្នកកាង! ចុះជួយរឿងគេ តែបែរជាជាប់ខ្នោះខ្លួនឯង ព្រោះកាំភ្លើង និងគ្រឿងញៀន"

"Life lesson for the poor! Why do you help others, but end up in prison yourself because of guns and drugs?"
មេរៀនជីវិតអ្នកកាង! ចុះជួយរឿងគេ តែបែរជាជាប់ខ្នោះខ្លួនឯង ព្រោះកាំភ្លើង និងគ្រឿងញៀន"
ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធការប្រើប្រាស់អាវុធ និងគ្រឿងញៀន ក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍នៅស្ទឹងមានជ័យ 🗓 ភ្នំពេញ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ (រាជធានីភ្នំពេញ)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានលើកឡើងថា បុរសម្នាក់ដែលបានប្រើប្រាស់អាវុធក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយរកឃើញមានផ្ទុកសារធាតុញៀន និងអាវុធខុសច្បាប់ជាប់ខ្លួន។ ជនសង្ស័យមានឈ្មោះ មុំ សាវន្ត័ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រា៤។ តាមអង្គហេតុ កាលពីវេលាម៉ោង ២១:៤៥នាទីយប់ ថ្ងៃទី០៥ ខែមីនា ជនសង្ស័យបានឌុបប្រពន្ធចេញពីផឹកស៊ី ហើយបានឃើញអ្នកស្គាល់គ្នាមានជម្លោះគ្រោះថ្នាក់ចរាចរណ៍ជាមួយបុរស ៣នាក់ទៀត។ ភ្លាមនោះ ជនសង្ស័យបានឈប់ម៉ូតូសួរនាំ ប៉ុន្តែដោយសារមានសម្តីឌឺដង រូបគេក៏បានដកដំបងរលាស់ចេញមក ធ្វើឱ្យភាគីម្ខាងទៀតឃើញកាំភ្លើងនៅចង្កេះ ក៏ស្ទុះទៅចាប់ និងស្រែកឆោឡោដល់សមត្ថកិច្ចដែលកំពុងល្បាតឱ្យជួយអន្តរាគមន៍តែម្តង។ 📦 វត្ថ…