របៀបដោះស្រាយបញ្ហា Gemini មិនដំណើរការ
មគ្គុទ្ទេសក៍ដោះស្រាយបញ្ហាជំហានៗ (Step-by-Step Guide)
1
បើកកម្មវិធីរុករក (Browser)
សូមបើកកម្មវិធីរុករកដែលអ្នកកំពុងប្រើប្រាស់សព្វថ្ងៃ។
2
ចូលទៅកាន់ការកំណត់ (Settings)
ចុចលើសញ្ញាចុចបីបញ្ឈរ (Three vertical dots) នៅជ្រុងខាងលើផ្នែកខាងស្តាំ
រួចជ្រើសរើសយកពាក្យ Settings។
3
ឯកជនភាព និងសុវត្ថិភាព (Privacy and Security)
នៅក្នុងផ្ទាំង Settings សូមចុចលើជម្រើស
Privacy and Security ដែលស្ថិតនៅ Menu ខាងឆ្វេងដៃ។
4
គ្រប់គ្រងទិន្នន័យគេហទំព័រ
ចុចលើពាក្យ Third-party cookies រួចបន្តចុចលើ
See all site data and permissions។
5
ស្វែងរកទិន្នន័យ Gemini
នៅក្នុងប្រអប់ស្វែងរក (Search bar) ខាងលើ សូមវាយពាក្យថា Gemini។
💡 សម្គាល់៖ លទ្ធផលផ្ទាល់សម្រាប់ Gemini
អាចនឹងមិនបង្ហាញឡើងភ្លាមៗទេ ព្រោះឯកសារ Cache របស់វាស្ថិតនៅក្នុងមេធំគឺ
Google។
6
សម្អាត Cache Files
សូមពង្រីក (Expand) ត្រង់ពាក្យ Google រួចស្វែងរក Gemini
បន្ទាប់មកចុចលើសញ្ញាសម្អាតឯកសារ Cache របស់វា។
7
បិទ Extensions
បន្ទាប់ពីសម្អាតរួច សូមចូលទៅកាន់ផ្នែក Extensions ហើយសាកល្បងចុចបិទ
(Disable) រាល់ Extensions ទាំងអស់។
🔍 ដំណោះស្រាយបន្ថែម
ប្រសិនបើវិធីខាងលើនៅតែមិនអាចដោះស្រាយបាន
លោកអ្នកអាចសាកល្បងប្រើប្រាស់កម្មវិធីរុករក (Browser) ផ្សេងទៀតជំនួសវិញ
ដើម្បីត្រួតពិនិត្យមើលលទ្ធផល។