សិល្បៈនៃការដឹកនាំ៖ បើចង់ឱ្យកូនចៅធ្វើការបានល្អ ត្រូវប្រាប់គេនូវគោលដៅឱ្យច្បាស់
ការធ្វើជាអ្នកដឹកនាំ គឺត្រូវទទួលខុសត្រូវក្នុងការបង្ហាញផ្លូវដល់ក្រុមការងារ
និងធានាថាគ្រប់គ្នាធ្វើការងារបានត្រូវតាមតួនាទី។
ចំណុចសំខាន់បំផុតមួយរបស់អ្នកដឹកនាំ គឺការជជែកគ្នាពីរឿង "លទ្ធផលការងារ"។
មិនថាអ្នកដឹកនាំតាមរបៀបណាក៏ដោយ ការពិភាក្សាពីរឿងការងារនេះគឺជៀសមិនរួចឡើយ។
យើងត្រូវពិនិត្យមើលអ្វីដែលក្រុមការងារកំពុងធ្វើ វាយតម្លៃលទ្ធផល
ហើយនិយាយគ្នាពីការរីកចម្រើន ឬបញ្ហាប្រឈមនានា។ បើក្រុមកការងារធ្វើបានល្អ
យើងត្រូវសរសើរលើកទឹកចិត្ត តែបើធ្វើមិនទាន់បានល្អទេ
យើងត្រូវហ៊ាននិយាយគ្នាត្រង់ៗដើម្បីកែលម្អ។
ហេតុអ្វីបានជាត្រូវកំណត់ "ការរំពឹងទុក" ឱ្យច្បាស់?
យើងមិនអាចជជែកគ្នាពីរឿងលទ្ធផលការងារឱ្យមានន័យបានឡើយ បើការរំពឹងទុក
(Expectations) មិនត្រូវបានកំណត់ឱ្យច្បាស់លាស់តាំងពីដំបូង។
បុគ្គលិកមិនអាចធ្វើការឱ្យចេញលទ្ធផលល្អបានទេ បើពួកគាត់មិនទាំងដឹងផងថា
"លទ្ធផលល្អ" នោះវាមានសណ្ឋានបែបណា?
ការកំណត់គោលដៅឱ្យច្បាស់ គឺដូចជាការបង្ហាញផ្លូវដល់ពួកគាត់អញ្ចឹង។ វាជួយប្រាប់ពី៖
ភារកិច្ច៖ តើត្រូវធ្វើកិច្ចការអ្វីខ្លះ?
ស្តង់ដារ៖ កម្រិតណាទើបចាត់ទុកថាជាប់ ឬជោគជ័យ…