គន្លឹះសន្សំប្រាក់ឱ្យសល់ច្រើន និងវិធីគ្រប់គ្រងចំណាយប្រកបដោយប្រសិទ្ធភាព Effective Money Saving Tips and Personal Financial Management Guide
“សន្សំប្រាក់?
តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?”
នេះជាពាក្យដែលលេចឡើងភ្លាមៗក្នុងចិត្តរបស់មនុស្សទូទៅ
កាលណាគេនិយាយពីរឿងសន្សំប្រាក់។
ប្រសិនបើយើងទុកពាក្យនេះក្នុងចិត្តនោះ
យើងប្រាកដជាមិនអាចសន្សំប្រាក់បានជាដាច់ខាត។ សុភាសិតខ្មែរមួយពោលថា
“ទូកធំ ក្តោងធំ” មានន័យថាចំណូលច្រើន
ចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏មិនសល់ដែរ
ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើងទៅតាមខ្ទង់ចំណូល។
ចូរធ្វើបញ្ជីចំណាយប្រចាំថ្ងៃ រួចបូកសរុប និងពិនិត្យជារៀងរាល់សប្តាហ៍
ហើយចោទសួរខ្លួនឯង ថាតើចំណាយអ្វីខ្លះដែលចាំបាច់ខានមិនបាន
និងតើចំណាយអ្វីខ្លះដែលអាចកាត់ចោលបាន។ ចំណាយណាដែលកាត់បាន
យើងដកប្រាក់ដែលធ្លាប់ចំណាយនោះមកសន្សំវិញ។
“ប្រាក់ដែលធ្លាប់សងបំណុលគេជារៀងរាល់ខែ លុះសងដាច់ហើយ
ចូរដាក់ប្រាក់នេះចូលទៅក្នុងគណនីសន្សំ។”
💡 គន្លឹះអនុវត្តដើម្បីសន្សំសំចៃបន្ថែម៖
សន្សំអគ្គិសនី៖ ចូរបិទអំពូលភ្លើងប្រសិនបើមិនប្រើប្រាស់
ឬពេលមើលទូរទស្សន៍។ ជ្រើសរើសអំពូលភ្លើងដែលស៊ីភ្លើងតិច (LED)។
កាត់បន្ថយការប្រើផ្លាស្ទិច៖ ប្រើចាន កែវ ក្រណាត់
ដែលអាចលាងសម្អាត និងប…