ទម្លាប់អាក្រក់ទាំង ៩ យ៉ាងរបស់យុវតីវ័យជំទង់ដែលគួរដឹង និងកែប្រែ 9 Bad Habits of Teenage Girls: Understanding and Overcoming Them

ស្វែងយល់ពីទម្លាប់អាក្រក់ទាំង ៩ យ៉ាងរបស់មនុស្សស្រីវ័យជំទង់ តាមការបកស្រាយរបស់អ្នកបច្ចេកទេស។ គន្លឹះអប់រំខ្លួនឯងឱ្យក្លាយជាយុវតីដ៏ល្អ និងមានវិន័យក្នុងជីវិត

ក្មេងវ័យជំទង់គឺដូចជាខ្សែរឹតមួយយ៉ាងតឹងចំពោះឪពុកម្តាយ។ លោកវេជ្ជបណ្ឌិត Stuart នាយកនៃការអប់រំនៅមន្ទីរពេទ្យវិកលចរិកនៅបូស្តុនបានមានប្រសាសន៍ថា៖

"វ័យជំទង់គឺជាពេលវេលាមួយនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងរាងកាយ និងការយល់ដឹង។"

ចំពោះក្មេងស្រីវិញ គឺអ្វីៗទាំងអស់ស្រស់ស្អាតបំផុតក៏ជាមនុស្សស្រី ហើយអាក្រក់បំផុតក៏ជាមនុស្សស្រី។ ជាការពិតណាស់ ឃ្លានេះតម្រូវឱ្យយើងគិតពិចារណាឱ្យបានស៊ីជម្រៅ។ មុននឹងនិយាយដល់អ្វីដែលស្អាត យើងសុំលើកយកនូវ ទម្លាប់អាក្រក់ទាំង ៩ យ៉ាង មកបង្ហាញ ដើម្បីឱ្យបងប្អូនយុវតីឆ្លុះបញ្ចាំងមើលខ្លួនឯងជាមុនសិន៖

🚩 ទម្លាប់អាក្រក់ដែលគួរកែប្រែ៖

មានចរិតកំផែល៖ មានទម្លាប់រាក់កំផែល ឆេវឆាវ និងមិនហ្មត់ចត់ក្នុងកិច្ចការងារ។
ចិត្តចង្អៀតចង្អល់៖ ចាំតែចាប់កំហុសអ្នកដទៃ និងមិនសូវមានចិត្តទូលាយ។
ចិត្តស្រាល៖ មិនសូវមានការពិចារណា ឆាប់ជឿគេ ត្រចៀកស្រាលតាមខ្យល់។
ឆ្ងល់ចង់ដឹងច្រើន៖ មានទម្លាប់ចង់ដឹងចង់ឮរឿងគេមិនចេះចប់មិនចេះហើយ។
នាំរឿងពីមួយទៅមួយ៖ ចូលចិត្តលើករឿងនេះទៅនិយាយប្រាប់នោះ ដើម្បីបង្កជាបញ្ហា។
និយាយច្រើនឡូឡា៖ និយាយមិនដឹងមុខក្រោយ និយាយមិនចេះឈប់ពីកន្លែងមួយទៅកន្លែងមួយ។
សម្ដីធំ៖ និយាយយូរៗទៅបានចិត្ត ចាប់ផ្ដើមប្រើសម្ដីអួតអាង ឬរិះគន់ប៉ះពាល់ដល់អ្នកដទៃ។
ក្រអើតក្រទម៖ ចូលចិត្តបញ្ចើចបញ្ចើ អួតអាង និងកាច់ឫកកាច់រាងឆ្មើងឆ្មៃ។
ប្រច័ណ្ឌគ្មានហេតុផល៖ មិនចង់ឱ្យអ្នកដែលខ្លួនស្រឡាញ់ទៅជិតអ្នកដទៃ ប្រច័ណ្ឌផ្តេសផ្តាស។

Post a Comment

/*]]>*//**/