វិធីដាំក្រូចឆ្មានិងការដាក់ជីដែលត្រឹមត្រូវ
ការដាក់ជីត្រឹមត្រូវវាធ្វើឲ្យក្រូចឆ្មារបស់យើងល្អធំលឿនហើយឆាប់បានផល។
ខាងក្រោមនេះគឺជាបច្ចេកទេសដាំដុះ និងការថែទាំតាមលក្ខណៈបច្ចេកទេស៖
១. ការត្រៀមកន្លែងដាំដុះ
មិនថាយើងដាំជាប់នឹងដី ឬរបៀបដាំក្នុងលូទេ យើងត្រូវចេះធ្វើជីកំប៉ុស
ឬជីធម្មជាតិដើម្បីដាំក្រូចឆ្មាជាមុនសិន។
២. វិធីដាំ និងការការពារជំងឺ
សម្លាប់មេរោគដី៖ ក្រោយពីដាក់ដីដែលលាយជាមួយជីធម្មជាតិរួច
យើងត្រូវស្រោចទឹកថ្នាំសម្លាប់មេរោគដីជាមុនសិន (មេរោគដីគឺផ្សិត ឬឈើរប៉ា
ដែលធ្វើឱ្យដើមក្រូចឆ្មាក្រឹន ស្លឹករួញ មិនធំធាត់)។
ប្រព័ន្ធទឹក៖
រៀបចំប្រព័ន្ធផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ដល់គ្រប់រណ្តៅដាំ។
ការថែទាំខែដំបូង៖ ក្នុងរយៈពេល ១ ខែដំបូង
មិនចាំបាច់ដាក់ជីគីមីទេ (ព្រោះមានជីធម្មជាតិក្នុងដីស្រាប់)។ ត្រូវស្រោចទឹក ២
ដងក្នុងមួយថ្ងៃ និងចងបង្គោលឈើការពារដើម ក៏ដូចជាបាំងកម្ដៅថ្ងៃឱ្យកូនក្រូច។
៣. កាលវិភាគនៃការដាក់ជី (Formula)
អាយុកាល ប្រភេទជី
បរិមាណ និងវិធីប្រើ
ខែទី ២, ៣, ៤ ១៦.៨.៨
ជី ១ ក្តាប់ដៃ លាយទឹក ៤ ផ្ដិល ស្រោចបាន ៤ ដើម (រៀងរាល់ ២០-២៥ ថ្ងៃ)
ខែទី ៥, ៦ ១៦.៨.៨
…