វិធីដាំក្រូចឆ្មានិងការដាក់ជីដែលត្រឹមត្រូវ

A complete beginner-friendly guide on growing lemon trees and using the right fertilizer for better growth, more fruits, and healthier plants.
វិធីដាំក្រូចឆ្មានិងការដាក់ជីដែលត្រឹមត្រូវ

ការដាក់ជីត្រឹមត្រូវវាធ្វើឲ្យក្រូចឆ្មារបស់យើងល្អធំលឿនហើយឆាប់បានផល។ ខាងក្រោមនេះគឺជាបច្ចេកទេសដាំដុះ និងការថែទាំតាមលក្ខណៈបច្ចេកទេស៖

១. ការត្រៀមកន្លែងដាំដុះ

មិនថាយើងដាំជាប់នឹងដី ឬរបៀបដាំក្នុងលូទេ យើងត្រូវចេះធ្វើជីកំប៉ុស ឬជីធម្មជាតិដើម្បីដាំក្រូចឆ្មាជាមុនសិន។

២. វិធីដាំ និងការការពារជំងឺ

  • សម្លាប់មេរោគដី៖ ក្រោយពីដាក់ដីដែលលាយជាមួយជីធម្មជាតិរួច យើងត្រូវស្រោចទឹកថ្នាំសម្លាប់មេរោគដីជាមុនសិន (មេរោគដីគឺផ្សិត ឬឈើរប៉ា ដែលធ្វើឱ្យដើមក្រូចឆ្មាក្រឹន ស្លឹករួញ មិនធំធាត់)។
  • ប្រព័ន្ធទឹក៖ រៀបចំប្រព័ន្ធផ្ដល់ទឹកឱ្យបានគ្រប់គ្រាន់ដល់គ្រប់រណ្តៅដាំ។
  • ការថែទាំខែដំបូង៖ ក្នុងរយៈពេល ១ ខែដំបូង មិនចាំបាច់ដាក់ជីគីមីទេ (ព្រោះមានជីធម្មជាតិក្នុងដីស្រាប់)។ ត្រូវស្រោចទឹក ២ ដងក្នុងមួយថ្ងៃ និងចងបង្គោលឈើការពារដើម ក៏ដូចជាបាំងកម្ដៅថ្ងៃឱ្យកូនក្រូច។

៣. កាលវិភាគនៃការដាក់ជី (Formula)

អាយុកាល ប្រភេទជី បរិមាណ និងវិធីប្រើ
ខែទី ២, ៣, ៤ ១៦.៨.៨ ជី ១ ក្តាប់ដៃ លាយទឹក ៤ ផ្ដិល ស្រោចបាន ៤ ដើម (រៀងរាល់ ២០-២៥ ថ្ងៃ)
ខែទី ៥, ៦ ១៦.៨.៨ ជី ១ ក្តាប់ដៃ លាយទឹក ២ ផ្ដិល ស្រោចបាន ២ ដើម
ខែទី ៧ ឡើងទៅ ១៦.៨.៨ ជី ១ ក្តាប់ដៃ លាយទឹក ១ ផ្ដិល ស្រោចបាន ១ ដើម
ខែទី ៩ ដល់ ខែទី ១ ១៥.១៥.១៥ ប្រើដើម្បីជួយឱ្យជាប់ផ្កាផ្លែបានច្រើន (១ ក្តាប់ដៃ លាយទឹក ១ ផ្ដិល ក្នុង ១ ដើម)
⚠️ បញ្ជាក់ការស្រោចជី៖ មុនពេលស្រោចជី ត្រូវស្រោចទឹកគល់ឱ្យជោគជាមុនសិន។ ការស្រោចជីគួរធ្វើឱ្យឆ្ងាយពីគល់ប្រហែល ២ តឹក ដើម្បីឱ្យឫសដុះបានឆ្ងាយ ធន់នឹងជំងឺ និងមិនងាយងាប់។

ប្រភព៖ Vuthy ka sy kor

Post a Comment