Code Tips: របៀបបិទមុខងារ Copy ក្នុង Blogger ការពារអត្ថបទបាន ១០០%
របៀបការពារអត្ថបទក្នុង Blogger កុំឱ្យគេលួច Copy (Disable Copy)
សួស្តីបងប្អូនអ្នករៀបចំប្លុក (Blogger) ទាំងអស់គ្នា!
បញ្ហាដែលអ្នកសរសេរអត្ថបទតែងតែជួបប្រទះ គឺការត្រូវគេលួចចម្លង (Copy)
ខ្លឹមសារយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ដើម្បីដោះស្រាយបញ្ហានេះ
ថ្ងៃនេះខ្ញុំសូមបង្ហាញពីតិចនិកងាយៗក្នុងការប្រើប្រាស់កូដ CSS ដើម្បីបិទមុខងារ
Copy លើវេបសាយរបស់បងប្អូន។
១. តើកូដនេះមានអត្ថប្រយោជន៍អ្វីខ្លះ?
ការពារខ្លឹមសារ៖ អ្នកអានមិនអាចប្រើ Mouse ដើម្បី Select
អត្ថបទ ឬប្រើបញ្ជា Ctrl+C បានឡើយ។
លើកលែងផ្នែកសំខាន់៖ កូដនេះនឹងអនុញ្ញាតឱ្យគេ Copy
បានតែក្នុងប្រអប់កូដ (Pre/Code) ប៉ុណ្ណោះ ដែលវាល្អសម្រាប់ប្លុកបង្រៀន IT
ឬចែករំលែកកូដ។
២. កូដសម្រាប់យកទៅប្រើប្រាស់ សូមបងប្អូនចម្លងកូដខាងក្រោមនេះ ដើម្បីយកទៅដាក់ក្នុងប្លុករបស់បងប្អូន៖
CSS Code
/* Disable Copy */
body {
user-select: none;
-moz-user-select: none;
-ms-user-select: none;
-khtml-user-select: none;
-webkit-user-select: none;
-webkit-touch-callout: none;
}
/* Enable copy on pre and code tags */
pre,…