ស្តេចគម្លង់៖ រឿង ស្តេចគម្លង់ ឬព្រះបាទស័ង្ខចក្រ The Secret History and Mystery of Cambodia’s Leper King

Discover the captivating legend of the Leper King (King Sankchak), the 15th monarch of the Khmer Empire. Explore the historical mysteries, the curse o
ស្តេចគម្លង់៖ រឿង ស្តេចគម្លង់ ឬព្រះបាទស័ង្ខចក្រ The Secret History and Mystery of Cambodia’s Leper King
ព្រះបាទ ធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ សោយរាជ្យសម្បត្ដិបាន៦៦ឆ្នាំ ព្រះអង្គចូលទីវង្គតក្នុងព្រះជន្ម៩៤វស្សា ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេដង្ហែយកទៅតម្កល់ទុកឯភ្នំ ក្រោម ក្រោយដែលបានធ្វើពិធីបុណ្យយ៉ាងអធិកអធម ព្រះរាជបុត្រព្រះអង្គព្រះនាមវិជ័យកុមារដែលប្រសូតក្នុងឆ្នាំច បានឡើងសោយរាជ្យបន្ដពីព្រះអង្គ ។ ស្ដេចសោយរាជ្យបន្ទាប់ពីព្រះបាទធនញ្ជ័យគោរពរាជ្យ ថ្ងៃ ៥កើត ខែផល្គុន ឆ្នាំច ព.ស១៣៣៨ ត្រូវជា គ.ស៨៩៤ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់បានចុះសម្រុងគ្នាសុខចិត្ដយល់ព្រម តែងតាំងអភិសេកវិជ័យកុមារជាព្រះមហាក្សត្រ ។ កាលនោះព្រះអង្គបានអាយុ២៥វស្សា ព្រះអង្គមានព្រះរាជបរមនាម ព្រះបាទសម្ដេចព្រះស្រីជ័យជេដ្ឋនឫទ្ធិរាជារាមាធិបតីបរមបពត៌ ព្រះបាទជ័យជេដ្ឋជាមហាក្សត្រទី១៣ ។ ក្នុង ឆ្នាំច ចុល្លសករាជ១៩២ ជាមួយនឹងព្រះនាងភគវត្ដី(ពង្សាវតារបស់សម្ដេចវាំងជួន មិនបានបញ្ជាក់អំពីឈ្មោះមហេសីស្ដេចអង្គនេះទេ) ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមជេដ្ឋាជ័យកុមារព្រះ នាងភគវត្ដី បើតាមពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាងខេត្ដកណ្ដាល ត្រូវជាប្អូនបង្កើតរបស់ព្រះបាទជ័យជេដ្ឋ ។ មិនតែប៉ុណ្ណោះ ជាមួយនឹងព្រះនាងភគវត្ដីដដែល ព្រះអង្គមានបុត្រីមួយព្រះអង្គ…