កុំវាយតម្លៃមនុស្សតែពីសំបកក្រៅ ប្រយ័ត្នជួបរឿងមិននឹកស្មានដល់ Appearance doesn’t show the true character.
កុំវាយតម្លៃមនុស្សតែលើសំបកក្រៅ! មេរៀនដ៏ភ្ញាក់ផ្អើលនៅធនាគារ
ថ្ងៃមួយ មានស្ត្រីវ័យចំណាស់ម្នាក់បានអញ្ជើញទៅដកប្រាក់នៅធនាគារ។
គាត់បានហុចសែកទៅឱ្យបុគ្គលិកផ្នែកសេវាកម្ម រួចនិយាយដោយសំឡេងស្រទន់ថា៖
«ក្មួយស្រី! យាយចង់ដកលុយចំនួន ៣០០ ដុល្លារ» ។
បុគ្គលិកធនាគារ (ឆ្លើយតបទាំងឫកពាឈ្លើយ)៖ «ការដកប្រាក់ក្រោម
៥០០ ដុល្លារ សូមអញ្ជើញទៅដកនៅទូ ATM ខាងក្រៅទៅលោកយាយ! លុយត្រឹមតែ ៣០០
ដុល្លារសោះ មិនបាច់មកដកដល់ក្នុងធនាគារនាំតែខាតពេលគេទេ!»
លោកយាយ៖ «ចុះហេតុអ្វីបានជាដកនៅកន្លែងនេះមិនបានក្មួយ?»
បុគ្គលិកធនាគារ (ស្ដីឱ្យទាំងមុខក្រញូវ)៖
«នេះជាច្បាប់របស់ធនាគារ! បើលោកយាយគ្មានកិច្ចការអ្វីផ្សេងទៀតទេ
សូមអញ្ជើញចាកចេញទៅ ដើម្បីទុកកន្លែងឱ្យអតិថិជនផ្សេងទៀត!»
លោកយាយនៅស្ងៀមមួយសន្ទុះ រួចក៏តបវិញថា៖
«អូ! បើអញ្ចឹងទេ...
ក្មួយស្រីជួយដកលុយទាំងអស់ដែលយាយមានក្នុងកុងឱ្យយាយមក!»
បុគ្គលិកធនាគាររូបនោះបានឆែកមើលគណនីរបស់លោកយាយ ហើយស្រាប់តែតក់ស្លុតយ៉ាងខ្លាំង
សឹងតែធ្លាក់ថ្លើម ព្រោះគាត់បានឃើញទឹកប្រាក់រហូតដល់
១០ លានដុល្លារ ក្នុងគណនីនោះ។
នាងប្រែទឹកមុខភ្លាមៗ រួចនិយាយទាំងញ័រមាត់ថា៖
…