ពិភពលោកនៅក្នុងកណ្ដាប់ដៃ បច្ចេកវិទ្យាសម័យ AI The world in the hands of AI technology

The world in the hands of AI technology
0 Views

🎙️ SPECIAL TALK SHOW PRESENTATION

ពិភពលោកក្នុងកណ្តាប់ដៃអ្នក ជាមួយ WorldMonitor

អ្នកសម្របសម្រួល Bongsokla៖ សួស្តីបងប្អូនទាំងអស់គ្នា! សូមស្វាគមន៍មកកាន់កម្មវិធីរបស់យើង។ ថ្ងៃនេះយើងនឹងជជែកគ្នាអំពីប្រធានបទមួយដែលកំពុងអង្រួនពិភពបច្ចេកវិទ្យា។ បងប្អូនធ្លាប់ស្រមៃទេថា ចង់អង្គុយក្នុងបន្ទប់បញ្ជាការសម្ងាត់ដូចក្នុងរឿង Iron Man ឬ James Bond ដែលអាចមើលឃើញរឿងរ៉ាវគ្រប់យ៉ាងលើផែនដីក្នុងពេលតែមួយ? កាលពីមុន វាគ្រាន់តែជាការយល់សប្តិ ប៉ុន្តែឥឡូវនេះ... សម័យ AI បានធ្វើឱ្យវាក្លាយជាការិតពិតហើយ!

សម័យ AI មែនទែន អ្វីៗក៏មើលទៅអាចធ្វើបានទាំងអស់។ ថ្មីៗនេះ មានអ្នក Developer ម្នាក់ បង្កើត Dashboard មួយបើកឲ្យប្រើដោយសេរី (Open Source) ដែលមានឈ្មោះថា WorldMonitor។ គ្រាន់តែបើកវាមកភ្លាម អារម្មណ៍គឺដូចជាយើងកំពុងអង្គុយក្នុង “បន្ទប់បញ្ជាការពិភពលោក” មែនទែន។

មើលធ្លុះដល់ "សរសៃឈាម" នៃពិភពលោក

នៅលើអេក្រង់តែមួយ អ្នកនឹងឃើញពិភពលោកទាំងមូល។ វាបង្ហាញព័ត៌មានសំខាន់ៗជាច្រើនរួមមាន៖

🔥 ជម្លោះ និងសង្គ្រាម
📢 ការតវ៉ា និងបាតុកម្ម
🌊 គ្រោះធម្មជាតិគ្រប់ប្រភេទ
📈 ទីផ្សារភាគហ៊ុន និង Crypto
💰 លំហូរលុយអន្តរជាតិ
🔌 ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ វាបង្ហាញព័ត៌មានទាំងនេះជាលក្ខណៈ Real-time។ មានផែនទី 3D ដែលយើងអាចបង្វិល មើលជិត ឬ Zoom ចូលតំបន់ណាមួយបានយ៉ាងច្បាស់ៗ។ អារម្មណ៍គឺដូចជាកំពុងលេងហ្គេមយុទ្ធសាស្ត្រលំដាប់ពិភពលោកអញ្ចឹង ប៉ុន្តែវាសុទ្ធតែជាព័ត៌មានពិតៗដែលកំពុងកើតឡើង។

🧠 អំណាចនៃ AI៖ សង្ខេបសាច់រឿងក្នុងមួយប៉ប្រិចភ្នែក

ចំណុចដែលខ្ញុំចូលចិត្តបំផុតគឺ AI ជួយសង្ខេបព័ត៌មាន។ យើងមិនបាច់អង្គុយអានអត្ថបទវែងៗនាំតែហត់ទេ។ AI នឹងដកស្រង់យកតែចំណុចសំខាន់ៗមកបង្ហាញឲ្យយើងយល់ភ្លាមៗ។ វាស្រួល និងចំណេញពេលខ្លាំងណាស់ ធ្វើឱ្យយើងដឹងរឿងរ៉ាវជុំវិញខ្លួនបានលឿនជាងមុន។

រឿងមួយទៀតដែលមិនអាចរំលងបាន គឺរឿង ឯកជនភាព (Privacy)។ បើបងប្អូនមិនចង់ប្រើតាម Cloud ក៏អាចដំណើរការវាលើម៉ាស៊ីនខ្លួនឯង (Local) បានដែរ តាមរយៈកម្មវិធី Ollama។ នេះមានន័យថាទិន្នន័យទាំងអស់នៅជាមួយយើង មិនចាំបាច់ផ្ញើទៅកន្លែងផ្សេងឡើយ។ បទពិសោធន៍នៃការប្រើប្រាស់គឺមើលទៅទំនើប និងទាក់ទាញភ្នែកខ្លាំងណាស់។ ពិតជាអារម្មណ៍ថា បច្ចេកវិទ្យាកំពុងរត់ទៅមុខលឿនមែនទែន។

"នៅសម័យនេះ អ្នកណាដែលអាចទទួលបាន និងយល់ទិន្នន័យបានលឿនជាងគេ អ្នកនោះហើយដែលមានអត្ថប្រយោជន៍ច្រើនជាងគេ។ ព័ត៌មានលឿន គឺអំណាចលឿន!"

អ្វីដែលពិសេសបំផុតនោះគឺ វាជា Open Source។ ដូច្នេះអ្នកណាដែលចេះបច្ចេកទេស អាចទាញយកទៅកែប្រែ ឬបន្ថែមមុខងារថ្មីៗតាមតម្រូវការរបស់ខ្លួនបានដោយសេរី។

Post a Comment