មេរៀនទី១៖ ប្រភេទកាមេរ៉ា និងគ្រឿងបង្គុំ Types of Cameras and Accessories

មេរៀនទី១៖ ប្រភេទកាមេរ៉ា និងគ្រឿងបង្គុំ Types of Cameras and Accessories
សួស្តីប្អូនៗ! ការយល់ដឹងពីគ្រឿងបង្គុំរបស់ប្រព័ន្ធ CCTV គឺជាគ្រឹះដ៏សំខាន់ បើប្អូនៗចង់ក្លាយជាអ្នកបច្ចេកទេស ឬចង់ដំឡើងប្រើប្រាស់ដោយខ្លួនឯង។ សូមប្អូនៗអានដោយយកចិត្តទុកដាក់ អានមួយៗកុំបង្ខំ។ ជាទូទៅ ប្រព័ន្ធ CCTV ត្រូវបានចែកចេញជាពីរប្រភេទធំៗគឺ៖ ប្រភេទទី១ Analog (HD-TVI/CVI) ប្រភេទទី២ IP Camera System ខាងក្រោមនេះគឺជាគ្រឿងបង្គុំសំខាន់ៗដែលប្អូនត្រូវស្គាល់៖  ១. ប្រភេទកាមេរ៉ា (Camera Types) រូបរាងកាមេរ៉ានីមួយៗ ត្រូវបានរចនាឡើងសម្រាប់ទីតាំងខុសគ្នា៖  Dome Camera:  មានរាងមូល ភាគច្រើនប្រើសម្រាប់ ក្នុងផ្ទះ  (Indoor)។ វាមានសោភ័ណភាពស្អាត និងពិបាកឱ្យគេដឹងថាវាកំពុងបែរក្បាលទៅទិសណា។  Bullet Camera:  មានរាងទ្រវែង ភាគច្រើនប្រើសម្រាប់ ក្រៅផ្ទះ  (Outdoor)។ វាមានភាពធន់នឹងកម្តៅថ្ងៃ និងទឹកភ្លៀង (IP66/IP67)។  PTZ Camera:  ជាប្រភេទកាមេរ៉ាដែលអាច បញ្ជាឱ្យងាក (Pan) ,  ងើបចុះឡើង (Tilt) , និង  ពង្រីក (Zoom)  បានតាមរយៈទូរស័ព្ទ ឬកុំព្យូទ័រ។  ២. គ្រឿងបង្គុំសម្រាប់ប្រព័ន្ធ Analog (HD-Analog System) ប្រព័ន្ធនេះពេញនិយមព្រោះមានតម្លៃសមរម្យ និងងាយស្រួលដំឡើង៖  DVR (Digital Video Recorder)…