បច្ចេកទេសដាំផ្កាកុលាបក្នុង "ជាលឫស្សី"៖ វិធីសាស្ត្រងាយៗ ទទួលបានផលខ្ពស់ Techniques for growing roses in "Rose Pots"

បច្ចេកទេសដាំផ្កាកុលាបក្នុង "ជាលឫស្សី"៖ វិធីសាស្ត្រងាយៗ ទទួលបានផលខ្ពស់ Techniques for growing roses in "Rose Pots"
បច្ចេកទេសដាំផ្កាកុលាបក្នុងជាលឫស្សី ផ្កាកុលាប មិនត្រឹមតែជាផ្កាសម្រាប់តាំងលម្អបន្ថែមសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដំណាំសេដ្ឋកិច្ចដែលអាចជួយលើកកម្ពស់ជីវភាពបានយ៉ាងប្រសើរ។ ថ្ងៃនេះយើងនឹងសិក្សាពីបច្ចេកទេសដាំក្នុង "ជាលឫស្សី" ដែលជោគជ័យបំផុត។ ១. ការរៀបចំសម្ភារៈ និងការផ្សាំ ជាលឫស្សី និងស្បោងប្លាស្ទិក៖ ប្រើស្បោងទ្រាប់ខាងក្នុងជាល ដើម្បីការពារកុំឱ្យជ្រុះដីពេលស្រោចទឹក។ វិធីផ្សាំ៖ ប្រើឫសកំប្លោកបកសម្បករុំមែកដែលថ្លោសល្អ រួចចងថង់ប្លាស្ទិកពីខាងក្រៅ បាញ់ទឹកឱ្យសំណើមរហូតដុះឫស (ប្រហែល ១ ខែ)។ ការលាយដី៖ លាយដីជាមួយជីកំប៉ុស ជីអង្កាម ស្លឹកឈើ និងស្មៅរលួយ។ ២. បច្ចេកទេសដាំដុះ នៅពេលមែកផ្សាំដុះឫសល្អហើយ យើងត្រូវយកមកដាក់ដាំក្នុងជាលដែលរៀបចំរួច៖ ជីករណ្តៅជម្រៅ ៥ សង់ទីម៉ែត្រ ។ ក្នុងមួយជាលដាំតែ ១ មែក ប៉ុណ្ណោះ ដើម្បីឱ្យដើមថ្លោស និងបែកមែកបានពេញជាល។ ៣. ការថែទាំក្រោយការដាំ 💧 ការស្រោចទឹក ស្រោចទឹក ១ ថ្ងៃ ២ ដង (ព្រឹក-ល្ងាច) ដើម្បីរក្សាសំណើមដី។ 🌱 ការជ្រួយដី ឧស្សាហ៍បោចស្មៅ និងជ្រួយដីឱ្យធូរ ដើម្បីឱ្យឫសស្រូបយកជីជាតិបានល…