ផ្សែងចេញពីការដុតប្លាស្ទិកនៅក្រុងដូនកែវ កំពុងកម្ទេចសុខភាពពលរដ្ឋស្ងាត់ៗ Smoke from burning plastic in Daun Kaeo is quietly destroying the health of residents

ផ្សែងចេញពីការដុតប្លាស្ទិកនៅក្រុងដូនកែវ កំពុងកម្ទេចសុខភាពពលរដ្ឋស្ងាត់ៗ Smoke from burning plastic in Daun Kaeo is quietly destroying the health of residents
ព័ត៌មានក្នុងស្រុក | សុខភាព និងបរិស្ថាន គ្រោះថ្នាក់ដែលមើលមិនឃើញ៖ ផ្សែងចេញពីការដុតប្លាស្ទិកនៅក្រុងដូនកែវ កំពុងកម្ទេចសុខភាពពលរដ្ឋស្ងាត់ៗ 📍 ក្រុងដូនកែវ, ខេត្តតាកែវ | ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ យោងតាមការសង្កេតជាក់ស្ដែង គំនរសំរាមនៅក្រុងដូនកែវ ដែលសុទ្ធសឹងសំណល់ប្លាស្ទិក ត្រូវបានដុត និងឆេះញឹកញាប់។ បញ្ហានេះបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់សុខភាពសាធារណៈ ខណៈដែលផ្សែងចេញពីការដុតកម្ទេចទាំងនោះ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ "ផ្សែងចេញពីគំនរប្លាស្ទិកត្បិតយើងមើលមិនឃើញ តែវាបាននិងកំពុងបំផ្លាញសុខភាពពលរដ្ឋ និងបរិស្ថានបន្តិចម្តងៗជារៀងរាល់ថ្ងៃ។" ក្នុងន័យស្ថាបនា យើងត្រូវក្រឡេកមើលការពិតថា យើងប្រឹងរុញជីវភាពពលរដ្ឋ តែជីវភាពអាចនឹងរិចរិលដោយសារជំងឺ ដែលជំងឺទាំងនោះមានចំណែកមកពីផ្សែងនៃការដុតប្លាស្ទិកនេះផងដែរ។ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គម មិនអាចដើរទៅមុខដោយរលូនឡើយ ប្រសិនបើសុខភាពពលរដ្ឋត្រូវបានយាយីដោយសារជាតិពុលក្នុងបរិយាកាសបែបនេះ។ មតិស្ថាបនា …